តាកែវ ៖ រឿងភ័ណ្ឌច្រលំកាបូបអ្នកធ្វើដំណើរក្នុងរថយន្តតាក់ស៊ីតូរីសភ្នំពេញ-តាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មនុស្សពីរនាក់បញ្ជូនទៅតុលាការ បន្ទាប់ពីម្ចាស់កាបូបបាននិយាយថា ខ្លួននៅបាត់លុយចំនួន ១០ម៉ឺនបាត និងចិញ្ចៀនមួយវង់ទៀត ខណៈដែលសមត្ថកិច្ចរួមជាមួយនិងតៃកុងឡាន បាននាំគ្នាដើររកអ្នកច្រឡំកាបូប និងយកកាបូបរួមជាមួយនិងថវិការជាង ៨លានរៀលមកប្រគល់អោយម្ចាស់ដើមវិញ ។
ហេតុការភ័ន្តច្រឡំមួយដែលបង្កជាទុក្ខដល់តៃកុងឡាន និងអ្នកដែលយកការបូបទៅច្រឡំនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ និងបញ្ជូនសំណុំរឿងទៅតុលាការនៅព្រឹកថ្ងៃទី ១៦ ឧសភា ២០១៨នេះ ដើម្បីចាត់ការតាមនីតិវិធី ក៏ព្រោះតែរឿងច្រឡំដែលបានកើតឡើងកាលពីថ្ងៃទី ១៣ ខែឧសភា ២០១៨ វេលាម៉ោង ៥ល្ងាច នៅចំណុចភូមិពេជ្រសារ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងពេលដែលម្ចាស់កាបូបឈ្មោះ ទេព ស្រីនឿន បានជិះរថយន្តតាក់ស៊ី ពីផ្សារដើមគរ មកខេត្តតាកែវ លុះពេលមកដល់ផ្ទះភូមិឃុំខាងលើ ចុះពីឡានតាក់ស៊ីយកកាបូបដាក់ឥវ៉ាន់ ក៏ដឹងថាខ្លួនច្រឡំកាបូបជាមួយអ្នកធ្វើដំណើរជាមួយគ្នា រួចក៏សុំអោយតៃកុងឡានជូនគាត់ត្រឡប់ទៅវិញ ដើម្បីរកមើលអ្នកច្រឡំកាបូបនោះ ព្រោះគាត់មានលុយច្រើនដាក់ក្នុងកាបូបនោះ តែម្ចាស់ឡានមិនព្រមទៅ ក៏បាននិយាយថា រូបរាងមីងចឹងមានសមត្ថភាពឯណាមានលុយច្រើនដាក់ក្នុងកាបូបបែបនឹង បន្ទាប់ពីមានការនិយាយមិនត្រូវគ្នាជាមួយនិងតៃកុងឡាន រូបគាត់ក៏បានទៅប្តឹងសមត្ថកិច្ចនគរបាលនៅឃុំពេជសារនោះ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនតៃកុងឡាន និងរថយន្តយកមករក្សាទុក្ខ ដើម្បីយកមកសួរនាំ ។
លោក យ៉ុង ញីវ ប្រធានការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា ក្នុងករណីនេះ គឺជាការភ័ន្តច្រឡំ ហើយក្នុងនោះម្ចាស់រថយន្ត និងសមត្ថកិច្ចក៏បាននាំគ្នាដើររកអ្នកដែលច្រឡំកាបូបនោះមកដែរ ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញលុយនៅក្នុងកាបូបមួយចំនួន តែម្ចាស់កាបូបឈ្មោះ ទេព ស្រីនឿន បាននិយាយថា ខ្លួននៅបាត់លុយបាត់ ចំនួន ១០ម៉ឺនបាត និងជិញ្ចៀនមួយវង់ទៀត។ ដូច្នេះសមត្ថកិច្ចក៏បានឃាត់ខ្លួន តៃកុងឡានឈ្មោះ ឆោម ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើករថយន្តឈ្នួល រស់នៅភូមិអាងខ្ចៅ ឃុំកំពែង ស្រុកគីរីវង់ រួមជាមួយនិងអ្នកដែលយកកាបូបទៅច្រឡំឈ្មោះ យន់ ចាន់ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឆីស ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ យកមកសួរនាំ រួចក៏សាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង ។
បើសម្តីរបស់អ្នកស្រី ទេព ស្រីនឿន ដែលជាម្ចាស់កាបូបបាននិយាយថា រូបគាត់គឺបានធ្វើដំណើរតាំងពីប៉ោយប៉ែត មកដល់ផ្សារដើមគរ ក៏រករថយន្តតាក់ស៊ីជិះបន្តមកផ្ទះនៅតាកែវ មកដល់ចំនុចផ្សារដើមគរ តៃកុងឡានក៏បានហៅគាត់ជិះ មកដល់កន្លែងទិញនំប៉័ង គាត់ក៏ឈប់ទិញនំប៉័ងផ្ញើអ្នកផ្ទះ ដោយយកស្បោងនំប៉័ងនោះចងជាមួយនិងដៃកាបូប តែនៅពេលចេះធ្វើដំណើរហតូមកតាមផ្លូវ អ្នករួមដំណើរក៏ចុះពីរថយន្តជាបន្តើរជាបន្តើ ពេលនោះព្រូឡាន ក៏បានអោយគាត់ឡើងមកខាងមុខមកវាទូលាយស្រួយអង្គុយ តែនៅពេលដែលចេះជិះមករហូតដល់ចំនុចត្រូវចុះទៅផ្ទះ រួចយកកាបូបនោះ ក៏ដឹងថាមិនមែនជារបស់ខ្លួន ប្រហែលមានគេច្រឡំនោះ ក៏មានការឆោឡោទៅ ។
ដោយឡែកក្រុមគ្រួសារខាងតៃកុងឡានតាក់ស៊ី បាននិយាយថា រូបគាត់មិនបានដឹងនោះទេ ថាជាកាបូបស្ពាយរបស់អ្នកអោយពិតប្រាកដ ព្រោះនៅពេលដែលភ្ញៀវចុះពីរថយន្តគឺព្រូឡាន ជាអ្នកដាក់ឥវ៉ាន់នោះ ទៅតាមដែលភ្ញៀវប្រាប់ថាជាកាបូបមួយណានោះទេ ដោយសារតែកាបូបនោះមានពណ៌និងរូបរាងស្រដៀងគ្នាពេក ទើបមានការច្រឡំបែបនេះ ។ ហើយបន្ទាប់ពីមានការប្តឹងរួចហើយ តៃកុងឡានរួមជាមួយនិងក្រុមគ្រួសារ សមត្ថកិច្ច ក៏បាននាំគ្នាដើរការបូបនោះ ហើយបានឃើញនិងយកថវិការទាំងនោះមកអោយជនរងគ្រោះវិញ តែជនរងគ្រោះថានៅបាត់លុយទៀត ។
ចំណែកឯអ្នកយកកាបូបច្រឡំឈ្មោះ យន់ ចាន់ នោះបាននិយាយថា នៅពេលដែលនាងមកដល់ផ្ទះ ក៏បានបើកកាបូបនោះមើល ទើបដឹងថា មិនមែនជារបស់ខ្លួន លុះដល់ពេលតៃកុងឡាន គេមករកវិញ រូបនាងក៏ប្រគល់កាបូបនោះត្រឡប់ទៅអោយវិញ ដោយសុំតែកាបូបគាត់មកវិញតែប៉ុណ្ណោះ ដោយរូបគាត់បានអះអាងថា មិនបានប៉ះពាល់លុយកាក់ក្នុងកាបូបនោះទេ ។ យោងតាមករណីខាងលើនេះ គឺជាមេរៀនសម្រាប់តៃកុងឡានតាក់ស៊ី និងអ្នកដែលយកកាបូបច្រឡំ មុននិងចុះពីរថយន្តគួណាស់តែពីនិត្យមើលអោយបានម៉ត់ចុត ជៀសវាងកើតមានហេតុការណ៏ដូចខាងលើនេះ ៕ តាកែវ