Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ជំរុញលើកទឹកចិត្តឱ្យស៊ុយអែត បង្កើនការនាំចូលទំនិញកសិកម្ម និងផលិតកម្មពីកម្ពុជា

spot_img

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្ត ពាណិជ្ជករ និងអ្នកវិនិយោគស៊ុយអែត ឱ្យពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា  និងបានបង្ហាញពីការត្រៀមខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ស៊ុយ អែត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅវិញទៅមក។

នៅក្នុងកិច្ចពិភាក្សាការងារមួយ កាលពីថ្មីៗកន្លងទៅនេះ លោកឯកអគ្គរដ្ឋទូតស៊ុយ អែត Jon Astrom Grondahl ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា  ជាមួយនិង ឯកឧត្តម ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម   បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលស៊ុយ អែត បង្កើនការនាំចូលទំនិញកសិកម្ម និងផលិតកម្មពីកម្ពុជា។   ប្រទេសកម្ពុជា បានជំរុញឱ្យស៊ុយ អែត វិនិយោគបន្ថែមលើវិស័យរថយន្តអគ្គិសនី និងស្វែងយល់ពីលទ្ធភាព នៃ ការបង្កើតសភាពាណិជ្ជកម្មស៊ុយ អែត នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឱក ប៊ុង បានបន្ថែមថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគីតំបន់ និងទ្វេភាគី ស្របតាមកំណែទម្រង់ច្បាប់ និងបទ ប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

លោក Jon  Astrom Grondahl  មានលើកឡើងថា រដ្ឋាភិបាលស៊ុយ អែត នឹងពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២ បន្ថែមទៀត ហើយបានប្តេជ្ញាចិត្ត ក្នុងការជំរុញលើកទឹកចិត្ត ពាណិជ្ជករ   និង អ្នកវិនិយោគស៊ុយ អែតឱ្យមើលសក្តានុពលពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។  និងជាពិសេស អាចជួយស្តារសេដ្ឋកិច្ច និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ស៊ុយ អែត  ឱ្យឈានដល់ សក្តានុពលពេញលេញនៃប្រទេសទាំងពីរ៕

spot_img
×