Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឲ្យមានវិបត្ដិសេដ្ឋកិច្ចពិភពលោក

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៧ ខែឧសភា នេះ ការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ មិនទាន់មានពន្លឺសន្ដិភាពនៅឡើយ ហើយជម្លោះ រវាងប្រទេសជាអ្នកផលិតស្រូវសាលី និងជាប្រទេសនាំចេញថាមពលដ៏ធំទាំង២នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ទើបប្រធានធនាគារពិភពលោក បានព្រមានថា ការឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ អាចបណ្ដាលឲ្យមានវិបត្ដិសេដ្ឋកិច្ចពិភពលោក ដោយសារតែតម្លៃស្បៀងអាហារ ថាមពល និង ជី កើនឡើងខ្ពស់។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ ថា លោក ដាវីដ ម៉ាល់ផាស (David Malpass) ប្រធានធនាគារពិភពលោក បានថ្លែងទៅកាន់ព្រឹត្ដិការពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ថា វាពិតជាមានការលំបាក ដើម្បីមើលឃើញ អំពីរបៀប ដែលយើងបញ្ចៀសនូវវិបត្ដិសេដ្ឋកិច្ចរបស់ពិភពលោក។

លោកប្រធានធនាគារពិភពលោក ក៏បានបញ្ជាក់ថា ការបិទខ្ទប់កូវីដ-១៩ នៅក្នុងប្រទេសចិន ជាបន្ដបន្ទាប់ កំពុងតែធ្វើឲ្យមានការព្រួយបារម្ភ អំពីវិបត្ដិសេដ្ឋកិច្ចនេះផងដែរ។ ការអត្ថាធិប្បាយរបស់ប្រធានធនាគារពិភពលោក គឺជាការព្រមានចុងក្រោយ ជុំវិញហានិភ័យកំពុងតែកើនឡើង ដែលសេដ្ឋកិច្ចពិភពលោក អាចនឹងប្រឈមមុខ។

ធនាគារពិភពលោក កាលពីខែមុននេះ បានកាត់បន្ថយនូវព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំនេះ ជិតពេញមួយភាគរយ មកនៅត្រឹម៣,២ភាគរយ។ ដោយឡែក ផលិតផលក្នុងស្រុកសរុប ឬ GDP ជារង្វាស់ នៃកំណើនសេដ្ឋកិច្ច។ នេះជាមធ្យោបាយដ៏សំខាន់បំផុតមួយ នៅក្នុងការវាស់វែង ថាតើសេដ្ឋកិច្ចកំពុងតែដំណើរការល្អ ឬអាក្រក់ប៉ុនណា ហើយត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ពីសេដ្ឋកិច្ចវិទូ និង ធនាគារកណ្តាលនានា។ GDP ជួយដល់អាជីវកម្ម ដើម្បីវិនិច្ឆ័យ ថាតើពេលណាត្រូវពង្រីក និង ជ្រើសរើសកម្មករបន្ថែម ឬវិនិយោគតិច ហើយកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេ។

ប្រធានធនាគារពិភពលោក លោក Malpass ក៏បានបន្ថែមថា បណ្ដាប្រទេសអឺរ៉ុបជាច្រើន នឹងនៅតែពឹងផ្អែក ទៅលើប្រេង និង ឧស្ម័នធម្មជាតិរបស់រុស្ស៊ី ថ្វីបើបណ្ដាប្រទេសបស្ចិមលោក មានគម្រោងកាត់បន្ថយនូវការពឹងផ្អែករបស់ពួកគេ ទៅលើប្រភពថាមពល ពីប្រទេសរុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×