Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារម្ភ​មិន​ខុស​មែន! ខ្យល់​កន្រ្តាក់​បោ.ក​បក់​មុន​ធ្លាក់​ភ្លៀង បណ្តល​ឲ្យ​បា.ក់រ.លំ​ដើម​ឈើ​សង្ក.ត់​លើ…

spot_img

ធ្វើដំណើរបណ្តើរ គិតបារម្ភបណ្តើរថា នឹងអាចបាក់រលំដើមឈើសង្កត់ឡានទៀតហើយ បើខ្យល់កន្រ្តាក់បក់បោកខ្លាំងយ៉ាងនេះ។ ពិតណាស់ ដូចការគិតមែន គឺនៅមុននេះបន្តិច (នាវេលាអំឡុងម៉ោង ៣រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២) ខ្យល់កន្ត្រាក់បោកបក់ដ៏ខ្លាំងក្លាមុនពេលធ្លាក់ភ្លៀង បានបណ្តាលឲ្យរថយន្តចំនួន ៣ គ្រឿង នៅទីកន្លែងផ្សេងគ្នា ត្រូវដើមឈើបាក់រលំសង្កត់រងការខូចខាតយ៉ាងដំណំ។

នេះបើតាមប្រភពចែករំលែកព័ត៌មានបឋម នៅលើបណ្តាញសង្គម បានឲ្យដឹងថា រថយន្ត៣គ្រឿង ដែលត្រូវដើមឈើសង្កត់លើ គឺទី១. LEXUS 330 ពណ៍ស (ក្បែរអគារ COURTYARDS) ស្ថិតនៅផ្លូវ214, ទី២- នៅផ្លូវម៉ៅសេទុង កែងវត្តទួលទំពូង សង្កត់លេីរថយន្ត MAZDA​ និងទី៣- សង្កត់លេីរថយន្តស៊េរីទំនេីបពណ៍ខ្មៅ។

ក្រៅពីទីតាំងខាងលើ គឺនៅម្ដុំផ្សារនាគមាស ក៏បាក់រលំដើមឈើ១ដើមមកលេីផ្លូវផងដែរ។ ក្រោយករណីនេះបានកើតឡើង ភ្លាមៗនោះ គេក៏បានឃើញកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពាក់ព័ន្ធ បានចុះទៅកាន់កន្លែងកើតហេតុនីមួយៗ រួមជាមួយរណារ ដើម្បីកាត់ផ្តាច់ដើមឈើបាក់រលំចេញពីរថយន្តជាបណ្តើរៗ។

សូមបញ្ជាក់ថា ហេតុកាជាមួយគ្នានេះផងដែរ ក៏សូមបងប្អូនទាំងអស់គ្នា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចតរថយន្តឲ្យឆ្ងាយ ពីដើមឈើធំៗ ដែលប្រឈមនឹងការបាក់រលំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×