Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ចោរ​ស្រី​រូប​ស្រស់ លេងល្បិច​នេះ​មួយ​ក្បា​ច់ យក​របស់​មួយ​នេះ​តម្លៃ​ប្រមា​ណ ២៥០ ដុល្លារ ពី​ផ្សារ​ទំនើ​ប ដោយ​លាក់​ក្នុ​ង…

spot_img

នេះជារឿងដ៏ហួសចិត្តខ្លាំងណាស់ គ្រាដែលស្រ្តីស្លៀកដ៏ឡូយឆាយម្នាក់ បានប្រព្រឹត្តទង្វើជាចោរ ដោយលួចយកផលិតផលថែរក្សាស្បែក skincare ដែលត្រូវបានដឹងថាមានតម្លៃប្រហែល ២៥០ ដុល្លារ នៅក្នុងផ្សារទំនើបមួយកន្លែង នៅក្នុងប្រទេសចិន។

តាមរយៈវីដេអូ CCTV ដែលបានកត់ត្រាករណីដ៏មហាហួសថ្លែងនេះ នៅផ្សារទំនើបមួយ ក្នុងទីក្រុង Changsha ខេត្ត Hunan កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញស្រ្តីម្នាក់នោះ បានហុចកែងជ័រមួយ ទៅកាន់ជំនួយការលក់ប្រុសម្នាក់ ដើម្បីសុំទឹកផឹក។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់អ្នកលក់ប្រុសដើរចាកចេញ ស្រាប់តែស្រ្តីជាចោរដៃរហ័សរូបនោះ បានឆក់ឱកាសយកដបផលិតផលពីធ្នើរ រួចដាក់ចូលក្រោមសំពតយ៉ាងលឿន។

ចោរស្រីរូបនេះ បន្ទាប់មក បានដើរធ្វើមិនដឹង ទៅកាន់កន្លែងគិតលុយ ដើម្បីបង់ប្រាក់សម្រាប់ខោខាវចំនួន ៣ ដុល្លារ រួចចាកចេញពីហាង ដោយគ្មានរំខានដល់អ្នកណាម្នាក់ឡើយ។

គេបានដឹងថា ខាងផ្សារលក់ទំនិញ បានរាយការណ៍ពីហេតុការណ៍នេះ ទៅ​ប៉ូលិសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×