Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរសូមប្រុង ប្រយ័ត្ន ! មនុស្សចំនួន៨ស្លា.ប់ និងរបួស ១១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ មនុស្សចំនួន ៨នាក់បាន ស្លា.ប់បាត់បង់ជីវិត និងរបួសចំនួន ១១នាក់ ដោយក្នុងនោះរបួសធ្ងន់ ៨នាក់ និង ស្រាល ៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ។ តួលេខអ្នកស្លា.ប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ គឺគិតត្រឹមម៉ោង ៤រសៀល។

នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី ខេត្ត ចំនួន ៦ មាន ដូចជាៈ ខេត្តកំពង់ស្ពឺ ស្លា.ប់ ១នាក់ , កណ្តាល ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ក្រចេះ ស្លា.ប់ ៣នាក់ , ភ្នំពេញ ស្លា.ប់ ៣នាក់ និងរបួស ៥នាក់ , ព្រះ វិហារ របួស ៤នាក់ និងខេត្ត ស្វាយរៀង របួស ១នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×