ភ្នំពេញ៖ សមាគមស្ករត្នោតកំពង់ស្ពឺ បានបង្ហាញអំពីការព្រួយបារម្មណ៍អំពីការធ្លាក់ចុះទិន្នន័យត្នោតកំពង់ស្ពឺ ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើនពេក ដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ។

បើតាមសមាគមស្ករត្នោតកំពង់ស្ពឺ បញ្ហាអាកាសធាតុភ្លៀងធ្លាក់ជាប់ៗគ្នា ពីខែមីនា និងខែមេសា ក្នុងគ្រាដែល កសិករពេញការផលិតស្ករ ប៉ុន្តែភ្លៀងបានធ្លាក់ញឹកញាប់ពេក ដែលបានបង្កផលប៉ះពាល់ដល់ការផលិតស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់សមាគម បានឱ្យដឹងថា ទិន្នផលនៃស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ នឹងមានបរិមាណប្រហាក់ប្រហែលនឹងឆ្នាំមុន ចន្លោះពី ១៥០តោន ទៅ ១៧០តោន ខណៈកាលពីឆ្នាំមុនផលិតបាន ១៥៧តោន។ ពាក់ព័ន្ធតម្លៃវិញនៅឆ្នាំនេះ គឺមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បើធៀបនឹងឆ្នាំមុន ហើយទីផ្សារនាំចេញទៅក្រៅប្រទេស ក៏មិនមានការប្រែប្រួលផងដែរ។

លោកបានបន្តថា ពាក់ព័ន្ធតម្លៃ និងទីផ្សារស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ ដែលក្រុមហ៊ុននាំចេញទៅលក់នៅលើទីផ្សារក្រៅស្រុក គឺមានតម្លៃខ្ពស់ជាងនេះ វាអាស្រ័យលើទីផ្សារនៃប្រទេសនីមួយៗ។ ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ត្រូវបាននាំចេញទៅទីផ្សារបារាំង កូរ៉េ ជប៉ុន និងចិន។

សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺមាន ៤ប្រភេទ រួមមានស្ករសាច់ ស្ករម្សៅ ស្ករផែន និងស្ករស៊ីរ៉ូ ។ ចំណែកឯតម្លៃវិញ អាស្រ័យទៅតាមប្រភេទសាច់ស្ករនីមួយៗ៕