Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង LUNA PRIME រចនាបថមកុដអប្សារា បង្ហាញខ្លួនជាផ្លូវការនៅចំ កណ្ដាលបេះដូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ហាង LUNA PRIME ដែលស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម កែងនឹងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នេះ។ រចនាបថខាងក្រៅនៃហាង LUNA PRIME ទាំងមូលត្រូវបានយកទម្រង់ស្រដៀងមកុដអប្សារា និងបន្ថែមនូវរចនាបថប្រណីត បែបសម័យទំនើបរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។


រចនាបថហាងទាំងមូលត្រូវបានលម្អ ដោយពណ៌ធម្មជាតិ និងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ធ្វើឱ្យមានភាពទាក់ទាញប្លែកភ្នែកអម ដោយបរិយាកាសថ្មីដំបូងគេក្នុងរាជធានីភ្នំពេញ។ ដោយបានមើលឃើញអំពីសក្កានុពលនៃ វិស័យម្ហូបអាហារ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា លោកជំទាវ ឈុន សុភារ័ត្ន ស្ថាបនិកប៊្រេន Luna Coffee & Bakery បានសម្រេចបោះជំហានថ្មីមួយទៀតគឺ LUNA PRIME ដែលជាមុខ មាត់ថ្មីមានសេវាកម្មម្ហូបអាហារផ្សេងៗ ជាមួយរសជាតិកម្រិតស្តង់ដារប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងហាងនេះ។


លើពីនេះលោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹកជាមួយ នឹងរសជាតិកាហ្វេដែលលីងភ្លាមៗយកមកឆុងភ្លាម និងបានភ្លក់រសជាតិកាហ្វេថ្មីៗប្រចាំហាង នោះ គឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing ដែលជាប្រភេទ កាហ្វេថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ សម្រាប់អាហារពេលថ្ងៃ និងពេលល្ងាច គឺមានម្ហូប ម្ហូបអាស៊ី ម្ហូបអឺរ៉ុបពិសេសៗ ប្រចាំហាងច្រើនមុខជាមួយស្រាក្រហមល្បីៗ និង Cocktail ពិសេសៗបម្រើជូនអតិថិជន៕

លោកអ្នកអាចកក់ទុកមុនតាមរយៈទូរស័ព្ទ ៖ 081 8888 68

  • ម៉ោងដំណើរការ : 6:30 ព្រឹក – 12 រំលងអធ្រាត្រ
  • អាសយដ្ឋានផ្ទះលេខ ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ ។
  • ទីតាំង ៖ Google Map : https://bit.ly/LunaPrime
×