Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន បើកព្រំដែនប្រទេស ទទួលភ្ញៀវទេសចរបរទេស

រាជធានីតូក្យូ៖ នៅទីបំផុត ជប៉ុន នឹងសម្រេចបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ទទួលអ្នកមកទស្សនាកម្សាន្ដ មកពីប្រទេស និង ដែនដី ចំនួន៩៨ ក្រោយការបិទប្រទេស ហាមឃាត់ដល់អ្នកទេសចរ អស់រយៈពេល២ឆ្នាំកន្លងមកនេះ។

សារព័ត៌មាន VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ថា ជប៉ុន នឹងបើកព្រំដែនរបស់ខ្លួន សម្រាប់ទទួលភ្ញៀវទេសចរបរទេស ជាលើកដំបូង នៅខែមិថុនា ចាប់តាំងពីការរឹតត្បិតដល់ការធ្វើដំណើរ ដោយសារការរាតត្បាត ពីជំងឺកូវីដ-១៩។

ការបើកព្រំដែនរបស់ជប៉ុន នេះ នឹងអនុញ្ញាតដល់ភ្ញៀវទេសចរ មកពីបណ្ដាប្រទេស និង ដែនដី ចំនួន៩៨ អាចចូលមកដើរលេងកម្សាន្ដ នៅក្នុងប្រទេសនេះ។ នេះជាពេលវេលាដ៏សំខាន់បំផុត សម្រាប់ការបន្ធូរបន្ថយនូវច្បាប់រឹតបន្ដឹងកូវីដ-១៩របស់ប្រទេសអាស៊ីខាងកើតមួយនេះ។ ប៉ុន្ដែទោះជាយ៉ាងណា ជប៉ុន ក៏នៅតែរឹតបន្ដឹងដល់ប្រទេសមួយចំនួនផងដែរ។

ប្រទេសជប៉ុន បានអនុវត្តរបបគ្រប់គ្រងមេរោគដ៏តឹងរឹងបំផុត នៅលើពិភពលោក ហើយបានហាមឃាត់ភ្ញៀវទេសចរបរទេស ចូលរួមការប្រកួតអូឡាំពិកអូឡាំពិក។ ការរឹតត្បិត លើការធ្វើដំណើរ ត្រូវបានបន្ធូរបន្ថយរួចមកហើយ សម្រាប់អ្នករស់នៅបរទេស និង អ្នកធ្វើដំណើរអាជីវកម្ម ហើយថ្មីៗនេះ រដ្ឋាភិបាល បានបង្កើនចំនួនអ្នកចូលរួមបរទេស ប្រចាំថ្ងៃ កើនឡើង រហូតដល់ ២០ ០០០នាក់ ចាប់ពីថ្ងៃទី១ ខែមិថុនា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×