សួនសត្វឯកជននៅកាណាដាមួយ កំពុងប្រឈមនឹងទណ្ឌកម្មពីស្ថាប័នមានសមត្ថកិច្ចក្រោយពីបាននាំខ្លាឃ្មុំមួយចេញក្រៅដោយពុំមានច្បាប់អនុញ្ញាត។
កន្លងទៅខ្សែវីដេអូផ្តិតយករូបភាពខ្លាឃ្មុំ Berkley អាយុ១ឆ្នាំ ជាកម្មសិទ្ធិរបស់សួនសត្វ Discovery Wildlife បានអង្គុយក្នុងរថយន្តដឹកជញ្ជូន ហើយត្រូវបានបុគ្គលិករបស់ហាងការ៉េម Dairy Queen ដួសការ៉េមឲ្យស៊ី រួចបង្ហោះឡើងបណ្តាញសង្គម ធ្វើឲ្យមនុស្សម្នាជាច្រើន មានការចាប់អារម្មណ៍ ។ តាមបណ្តារូបភាពដែលកត់ត្រាបាននោះខ្លាឃ្មុំ Berkley បង្ហាញនូវរូបភាពស្តាប់បញ្ជាអង្គុយស្ងៀមលើរថយន្ត រង់ចាំដល់វេនខ្លួន ។
ខ្លាឃ្មុំត្រូវបានបុគ្គលិករបស់ក្រុមហ៊ុនបញ្ចុកការ៉េមឲ្យស៊ី ។
នៅពេលរងការចោទប្រកាន់ពីសំណាក់សមត្ថកិច្ចសំណាងរបស់សួនសត្វបានព្យាយាមពន្យល់ថា Berkley វាពុំមែនជាខ្លាឃ្មុំព្រៃទេ វាត្រូវបានចិញ្ចឹមថែទាំនៅក្នុងសួនសត្វ ។ ប៉ុន្តែសមត្ថកិច្ចមិនយល់ព្រម ដោយហេតុថា សួនសត្វនេះ បាននាំសត្វចេញពីកន្លែងរបស់ខ្លួន ដោយពុំមានការអនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធ។ ខ្លាឃ្មុំអង្គុយស្ងៀមរង់ចាំគេបញ្ចុកការ៉េម ។ ក្រៅពីនោះសួនសត្វនេះនៅរងការចោទប្រកាន់ និងទាមទារឲ្យមានការស៊ើបអង្គេតនូវករណីមួយនៅឆ្នាំ ២០១៧ ខណៈពេលបុគ្គលិកម្នាក់បាននាំខ្លាឃ្មុំនេះទៅបំបៅទឹកដោះនៅឯផ្ទះរបស់ខ្លួន។
ចុងក្រោយម្ចាស់សួនសត្វ Doug Bos ឲ្យដឹងថា លោកមានការអៀនខ្មាស និងយល់ព្រមទទួលកំហុសឆ្គងរបស់ខ្លួនចំពោះទង្វើរបស់បុគ្គលិក ។
ខ្លាឃ្មុំកំពុងត្រូវបានបម្រើយ៉ាងម៉ត់ចត់ ។
តាមម្ចាស់សួនសត្វឲ្យដឹងថា កន្លងមកខ្លាឃ្មុំមួយចំនួនរបស់លោកក៏ធ្លាប់បង្ហាញវត្តមានក្នុងខ្សែរភាពយន្ត ឈុតផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនស្បៀងអាហារ Super Bowl ហើយពួកវាបានដើរចុះឡើងយ៉ាងមានរបៀបក្នុងហាងនោះដែរ។
ទោះយ៉ាងណាម្ចាស់សួនសត្វនេះក៏ត្រូវបង្ហាញមុខនៅតុលាការនៅចុងខែនេះ៕ ចន្ទ្រា