Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងទាហានរុស្ស៊ី ត្រូវកងទ័ពអ៊ុយក្រែន វា.យបកឲ្យរត់ចូលក្នុងព្រំដែន

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា កម្លាំងកងទ័ពរបស់រដ្ឋាភិបាលក្រុងគៀវ បានវា.យបក រុ.ញច្រា.នទាហានរុស្ស៊ី នៅតំបន់ភាគឦសាន អ៊ុយក្រែន ឲ្យរត់ចូលទៅក្នុងព្រំដែនរបស់ពួកគេវិញ។

សារព័ត៌មាន VOA ជាភាសាអង់គ្លេស បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ ថា កម្លាំងទាហានរុស្ស៊ី ស្ថិតនៅភាគឦសាន ប្រទេសអ៊ុយក្រែន ត្រូវបានកម្លាំងការពារទឹកដី វា.យបករុ.ញច្រាន ឲ្យវិលត្រឡប់ ទៅជិតព្រំដែនរបស់រុស្ស៊ី វិញ។

អាជ្ញាធរក្រុងខាឃីវ ( Kharkiv) បានបញ្ជាក់ថា គ្រាប់កាំភ្លើងផ្លោងរបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់៧នាក់ និង មនុស្ស១៧នាក់ផ្សេងទៀត រងរបួស ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើង នៅតំបន់ភាគខាងជើង និង ភាគខាងកើត ទីក្រុងនេះ។

សាក្សី នៅទីក្រុង Kharkiv បានរាយការណ៍ថា ពួកគេបានឮសំឡេងផ្ទុះម្តងហើយម្តងទៀត ខណៈកម្លាំងទាហានរុស្ស៊ី ព្យាយាមពង្រឹងទីតាំង នៅភាគខាងជើង ទីក្រុងនេះ។

មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ថា បើទោះជាមានរបាយការណ៍ អំពីការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅជុំវិញទីក្រុងខាឃីវ (Kharkiv) យ៉ាងណាក៏ដោយ ក៏ស្ថានការណ៍កងទ័ពថ្មើរជើង នៅមិនទាន់មាន«ការប្រែប្រួលអ្វីធំដុំនោះឡើយ។ យើងនៅតែវាយតម្លៃថា កម្លាំងកងទ័ពអ៊ុយក្រែន បានបន្តរុញច្រានកម្លាំងទាហានរុស្ស៊ី ឱ្យទៅឆ្ងាយពីទីក្រុងនេះ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×