Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ថង់​តែ​បៃតង តែមួយគត់ គំនិត​ច្នៃប្រឌិត​ថ្មី Design ដើម្បី​ចូលរួម​កាត់បន្ថយ​កា​រប្រេី​ទុ​យោ​រប្លាស្ទិច

Cha Deen ដែលជាតូបតែតូចមួយនៅ Lam Phlai ខេត្ត Songkhla របស់ប្រទេសថៃ ថ្មីៗនេះ បានធ្វើឲ្យកក្រើកប្រព័ន្ធផ្សាយក្នុងស្រុក ចំពោះគំនិតច្នៃប្រឌិតការវេចខ្ចប់តែដ៏មិនធម្មតា ដេីម្បីចូលរួមកាត់បន្ថយការប្រេីទុយោរប្លាស្ទីច។

ពិតណាស់ នៅក្នុងប្រទេសថៃ និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ភេសជ្ជៈទឹកកដូចជា តែបៃតង ឬកូកាកូឡា ជាដើម ត្រូវបានលក់ច្រកក្នុងកែវជ័រថ្លាធម្មតា។ ប៉ុន្តែ សម្រាប់ថង់ Design ថ្មីនេះវិញ គឺបានធ្វើឲ្យប្រជាជនថៃ​ភាគច្រើន​ពិតជាមានការភ្ញាក់ព្រឺតតែម្តង នៅពេលបានឃើញថង់មានរាងមិនធម្មតានេះ ​ដែលកំពុងត្រូវបានប្រើនៅ​តូបលក់ភេសជ្ជៈខាងលើតែមួយគត់​នៅ Lam Phlai។ ជំនួសឱ្យថង់ប្លាស្ទិច និងទុយោស្តង់ដារ Cha Deen បានឌីហ្សាញថង់ផ្ទាល់ខ្លួន ដែលមានផ្នែកបន្ថែមមើលទៅពិតជាព្រឺសម្បុរ សូមមើលដោយខ្លួនឯង…។

រូបភាពថង់តែ​ថ្មីរបស់ Cha Deen ថ្មីៗនេះ​ បានល្បីពេញបណ្ដាញសង្គមថៃ ហើយវា​សឹងតែ​ត្រូវបានគេ​ពេញនិយមភ្លាមៗ ហើយក៏បានជំរុញឲ្យមានប្រតិកម្ម​ពីអ្នកប្រើប្រាស់ជា​ច្រើន។ អ្នកខ្លះ​យល់ថា ថង់នេះមើលទៅ​ក្នុងរូបភាពមិនល្អសោះ, រីឯអ្នកខ្លះ​ទៀត​គិតថា​វា​គួរឱ្យអស់សំណើច ខណៈមនុស្សភាគច្រើនយល់ស្របថា វា​ជា​យុទ្ធសាស្ត្រទីផ្សារដ៏អស្ចារ្យ។

ថ្វីត្បិតតែរូបភាពថង់នេះ ទើបតែល្បីពេញបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ ប៉ុន្តែប្រភពសារព័ត៌មានថៃ បានរាយការណ៍ថា Cha Deen ទទួលបានអតិថិជនមកទិញ ឃើញថាមានការហក់ឡើងយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×