Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ចុះអប់រំស្ត្រីជាម្តាយ ប្រើហិ.ង្សាក្នុងគ្រួសារ វា.យកូនអាយុ ១៥ឆ្នាំ និងអាយុ ១៣ឆ្នាំ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ស្ត្រីជាម្តាយប្រើហិ.ង្សាក្នុងគ្រួសារដោយវា.យកូនគាត់ដែលមានឈ្មោះ គីន សុភា ភេទស្រី អាយុ ១៥ឆ្នាំ និងឈ្មោះ គីន វុទ្ធី ភេទប្រុស អាយុ ១៣ឆ្នាំ ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។

នៅវេលាម៉ោង ១៧និង៥៧ នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើភូមិព្រៃទទឹង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម នៅម៉ោង ២០:៥០ នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ដឹកនាំ ដោយលោកវរសេនីយ៍ត្រី ថន ហន់ មុខងារ នាយប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុនាំ ម្តាយឈ្មោះ ភាត់ ភាន់ មកប៉ុស្តិ៍ដើម្បីអប់រំ និងធ្វើកិច្ចសន្យាមិនឲ្យប្រើអំពើហិង្សាបែប នេះទៀត ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×