ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២ នេះបានបញ្ជូនខ្លួន ប្តីចិត្តអប្រិ.យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធអំពើ ឃាត.កម្ម ដោយធ្វើសកម្មភាព អា.ក.កា.ត់ក្បាលប្រពន្ធខ្លួនឯង រួចយកទៅបោះចោល ហើយបុរស ជាប្តីក៏បានរត់គេចខ្លួនបាត់ ដោយភ្លើងប្រចណ្ឌប្រព្រឹត្តនៅចំណុច ក្នុងបន្ទប់ជួល លេខ៧ ជាន់ទី១ ផ្ទះលេខ ១៥ ផ្លូវលេខ ៥៣០ ស្ថិតក្នុងភូមិ ៤ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ ។

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ ឆ្នាំ ( ត្រូវជាប្តី ) មានស្រុកកំណើតភូមិ តាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឯជនរងគ្រោះឈ្មោះ លី ស្រីនុច ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅ SUNWAY TOUK KORK CITY និង មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អ្នកទាំងពីរនាក់ រស់នៅនៅក្នុង បន្ទប់ជួលលេខ៧ជាន់ទី ១ ផ្ទះលេខ ១៥ ផ្លូវលេខ ៥៣០ ស្ថិតក្នុងភូមិ ៤ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ ៥ ក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



