កំពត៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពត កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
យោងតាមរបាយការណ៍របស់នគរបាលនៃស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យ៣នាក់មាន៖ ១-ឈ្មោះ សែម សំរួល ហៅ ហ្សូណូ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី រស់នៅភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។២-ឈ្មោះ ទីង តាំង ហៅ ត្រាង ភេទប្រុស អាយុ ៤១ ឆ្នាំ ( ត្រូវជាប្តី ) ។ ៣- ឈ្មោះ ឈាន ណៃស៊ន់ ភេទស្រី អាយុ ៤៦ឆ្នាំ ( ត្រូវជាប្រពន្ធ ) ។ អ្នកទាំងនាក់ នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២ កញ្ចប់ ទម្ងន់ ១០៣,១០ក្រាម – ទូរស័ព្ទដៃចំនួន ៥គ្រឿង – រថយន្ត ១គ្រឿង ប្រាក់ដុល្លារចំនួន ៥០ដុល្លារ និងប្រាក់រៀល ២១.០០០រៀល ។
ជនសង្ស័យទំាង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
បច្ចុប្បន្ននេះ ជនសង្ស័យ៣នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តកំពត នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




