ស្រុក បាកាន ៖ ដើម្បីអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៨និង ៥នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក វរសេនីយ៍ឯក នាង វុធ អធិការស្រុកបាកាន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងជង បានចុះបង្ក្រាបក្មេងទំនើងមួយក្រុម ជិះម៉ូតូកែច្នៃខុសបច្ចេកទេស និង បង្ហោះម៉ូតូលើផ្លូវជាតិលេខ ៥ មួយលើក ស្ថិតនៅភូមិក្រោលក្របីឃុំត្រពាំងជង។

លោក វរសេនីយ៍ឯក នាង វុធ អធិការស្រុក បាកាន បានឲ្យដឹងថា លទ្ធផលឃាត់ខ្លួនបានមនុស្សចំនួន ១៦នាក់. ១.ឈ្មោះ ថា ម៉េងស៊ឺ ភេទប្រុស អាយុ ១៩ ឆ្នាំរស់នៅភូមិតាកុក ឃុំរំលេច។ ២.ឈ្មោះសួរ សៀងហៃ ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង។ ៣.ឈ្មោះវណ្ណី ចាន់ណា ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល។ ៤.ឈ្មោះ ធឿន ប៊ុនថៃ ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិខ្នារទទឹងឃុំខ្នារទទឹង។ ៥.ឈ្មោះ ជុន សាវី ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។ ៦.ឈ្មោះ មឿន ប៊ុណ្ណាតភេទប្រុសអាយុ ១៦ ឆ្នាំរស់នៅភូមិស្នាយទោល ឃុំត្រពាំងជង។ ៧.ឈ្មោះ បូរ វិចិត្រ ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិអណ្ដូងក្រសាំងឃុំស្នាមព្រះ។ ៨.ឈ្មោះ លី ឡុង ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិក្ដីឈ្នួលឃុំត្រពាំងជង។ ៩.ឈ្មោះ លី ស៊ីអៀង អាយុ ១៦ ឆ្នាំរស់នៅភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល។ ១០.ឈ្មោះ ជុំ សេងហាក់ ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។ ១១.ឈ្មោះ លន បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។ ១២.ឈ្មោះ ខាត់ រតនា ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។ ១៣.ឈ្មោះ និត បញ្ញា ភេទប្រុស បអាយុ ១៨ ឆ្នាំរស់នៅភូមិក្ដីឈ្នួលឃុំត្រពាំងជង។ ១៤.ឈ្មោះ សុខ បូរ៉ា ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិបាក់ព្រីងឃុំស្នាមព្រះ។ ១៥ . ឈ្មោះ ឃាង វ៉ាឃីមភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង។
១៦.ឈ្មោះ ទូច មករា ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង។
វត្ថុតាងមានម៉ូតូចំនួន ១៣គ្រឿង យកមករក្សាទុក ដើម្បីធ្វើការអបរំ ឲ្យដោះសម្ភារៈកែច្នៃខុសបច្ចេកទេស មកដាក់របស់ពិតឡើងវិញ នៅអធិការដ្ឋាននគរបាលស្រុកបាកាន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



