ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទជនជាតិចិនម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥៦៥០០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ WANG ZHANG FU ភេទប្រុស អាយុ ៤១ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅខុនដូព្រីនស៍ដាយមិនវ័ន ជាន់ទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ” តាមមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីគាត់បានចាប់ ជនរងគ្រោះម្នាក់ជា ជនជាតិចិនដូចគ្នា ហើយរុញចូលរថយន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ក្នុងគោលបំណងដើម្បីនាំយកទៅ បង្ខាំងខ្លួន ដើម្បីជំរិតទារប្រាក់ ពីសាច់ញាតិរបស់ជនរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


