ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ និងនារីម្នាក់ទៀត រួមដំណើរជាមួយរងរបួសស្រាល បន្ទាប់ពីបើករថយន្តម៉ាកSIEENAមួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតទៅបុ.កបង្គោលភ្លើងបា.ក់មួយដើម រួចបោ.កផ្ទ.ប់នឹងដើមឈើ ខ្ទា.តតៃកុងនិងអ្នករួមដំណើរជាមួយ ចេញពីក្នុងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃចន្ទទី៣១ ខែឧសភាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចជិតស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាតៃកុងរថយន្តទំនងជាស្រវឹងស្រា និងរួមដំណើរជាមួយនារីនិងបុរស២នាក់ទៀត បានបើករថយន្តម៉ាកSIEENA ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BA-4379 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន យ៉ាងលឿន មកដល់ចំណុចកើតហេតុក៏បានរេចង្កូត ទៅខាងស្តាំដៃជ្រុ.លទៅបុ.កបង្គោលភ្លើងមួយដើម យ៉ាងពេញទំ.ហឹងបណ្តាលឲ្យបា.ក់សង្កត់ទៅលើសំយ៉ាបផ្ទះពលរដ្ឋ រួចបន្តទៅបោ.កផ្ទប់នឹងដើមឈើមួយដើមទៀត បណ្តាលឲ្យខ្ទា.តតៃកុងនិងអ្នករួមដំណើរជាមួយ ខ្ទា.តមកក្រៅរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯនារីម្នាក់ទៀតគ្រាន់តែរងរបួសស្រាល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





