ភ្នំពេញ ៖ រថយន្តតូយូតាព្រូសមិនចាំផ្លាកលេខមួយគ្រឿង បើកលឿនជ្រុ.លទៅបុ.កម៉ូតូចំពីមុខពេញទំ.ហឹង បណ្តាលឲ្យដួលកិ.នពីលើជនរងគ្រោះម្នាក់ស្លា.ប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និ១៥នាទីយប់ថ្ងៃទី ៣០ខែឧសភាឆ្នាំ ២០២២ ត្រង់ចំណុចស្តុបវត្តមហាមន្រ្តី ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះជាជនជាតិវៀតណាម មានអាយុជាង៣០ឆ្នាំ ស្នាក់នៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជាជនជាតិវៀតណាម២នាក់ បានជិះម៉ូតូម៉ាកclick ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HJ-0074 ជិះតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ស្តុបវត្តមហាមន្រ្តី ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាកតូយូតាព្រូសពណ៌ស មួយគ្រឿងមិនចាំផ្លាកលេខ បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ជ្រុ.លទៅបុ.កម៉ូតូម៉ាកclick ជិះដោយបុរសជនជាតិវៀតណាម២នាក់ ចំពីមុខពេញទំ.ហឹងបណ្តាលឲ្យដួលរួចកិ.នពីលើជនរងគ្រោះស្លា.ប់ភ្លាមៗ ចំណែកអ្នករួមដំណើរជាមួយរងរបួសស្រាល ហើយភ្លាមនោះដែរ រថយន្តបង្កបានបន្តល្បឿន បើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ផ្លូវគោក ចុះមកដល់រួចវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រងចាំក្រុមគ្រួសារមកទទួល ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្កសមត្ថកិច្ចជំនាញ នឹងឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីតាមឃាត់យកមកចាត់ការ ទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត









