Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានកូឡុំប៊ី ជាប្រទេសដំបូងគេ ដែលទទួលបានការហ្វឹនហ្វឺនវិស័យដោះមីននៅកម្ពុជា

spot_img

ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងត្បូង-ត្បូង ក្នុងវិស័យមីន កូឡុំប៊ី ជាប្រទេសដំបូងគេ ដែលទទួលបានវគ្គហ្វឹនហ្វឺន​ ដោយក្រុមទាហានមកពីកងឯកភាពនានានៃប្រទេសកូឡុំប៊ី ចំនួន ១៥នាក់ បានទទួលហ្វឹកហ្វឺន ស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការនៅកម្ពុជា។

របាយការណ៍របស់ កញ្ញា អ៊ុ សុភាវី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងគម្រោង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ រហូតមកទល់ពេលបច្ចុប្បន្ននេះ កូឡុំប៊ី បានបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន១៧៥នាក់​ ហើយសម្រាប់វគ្គនេះ ជាវគ្គចុងក្រោយ ដែលគាំទ្រថវិកាទាំងស្រុងដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចៃកា (JICA)។

វគ្គហ្វឹកហ្វឺននេះ ធ្វើឡើងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២។ ដែលពិធីបើកបានធ្វើឡើងនៅសារមន្ទីរសន្តិភាព សកម្មភាពកម្ចាត់មីនកម្ពុជា ក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប។

លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌល់សកម្មភាពកម្ចាត់មីនម្ពុជា បានលើកឡើងថា ប្រទេសកូឡុំប៊ីគឺជាប្រទេសតំបូងគេ ដែលទទួលការហ្វឹនហ្វឺន សហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីន នៅក្នុងឆ្នាំ២០១០ ដល់ឆ្នាំ ២០១១ ក្នុងតំណាក់កាលទីមួយ។ និងតំណាក់កាលទី២នេះ មាន៧វគ្គ ហើយនេះក៏ជាវគ្គបញ្ចប់ដែរ។ ដោយសារវិបត្តិជំងឺកូវីដ១៩ វគ្គហ្វឹកហ្វឺននេះ ត្រូវបានអាក់ខានអស់រយៈពេលជិត២ឆ្នាំ។ ប៉ុន្តែក្រោមនយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានផ្តល់ឱកាសឲ្យកម្ពុជា អាចបើកវគ្គហ្វឹកហ្វឺននេះឡើងវិញ៕

spot_img
×