Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត០២គ្រឿងបុ.កគ្នា បណ្តាលឲ្យមនុស្ស០២នាក់ស្លា.ប់ និង០៣នាក់ទៀតរងរបួស

ខេត្តកោះកុង ៖ សមត្ថកិច្ចឲ្យដឹងថា រថយន្តចំនួន០២គ្រឿងបុ.កគ្នាបណ្តាលឲ្យមនុស្ស០២នាក់ស្លា.ប់និង០៣នាក់ទៀតរងរបួស នៅស្រុកស្រែអំបិលខេត្តកោះកុង។

ហេតុការណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ រវាងរថយន្តធំនិងរថយន្តតូចបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៤៨ ភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ។ របាយការណ៏ពីនគរបាលខេត្តកោះកុងបញ្ជាក់ថា រថយន្តទី១ ម៉ាក HYUNDAIMIGHTY ដឹកទំនិញធុនធំ ពាក់ផ្លាកលេខស្វាយរៀង3A-1769 បើកបរដោយឈ្មោះ ផាន ស៊ាងឡេង ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុក អូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់ក្រោយកើតហេតុ)។

រថយន្តទី២ ជារថយន្តតូចម៉ាកឡិចស៊ីសRX300 ពាក់ផ្លាកលេខភ្នំពេញ2P-2636 បើកបរដោយឈ្មោះឈួន សុភ័ក្ត្រភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅភូមិឈូក ឃុំជីខលើស្រុកស្រែអំបិលរងរបួសស្រាល ។

នៅលើរថយន្តតូចនេះមានអ្នករួមដំណើរជាមួយចំនួន០៤នាក់ទៀត រួមមាន៖ ១/ឈ្មោះភ័ក្ត្រ ចរិយា ភេទស្រីអាយុ១៧ឆ្នាំត្រូវជាកូន(ស្លា.ប់)។ ២/ឈ្មោះឈួន លីហ៊ួ ភេទប្រុសអាយុ០៤ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។ ៣/ឈ្មោះឈួន គឹមលាង ភេទស្រីអាយុ០៦ឆ្នាំត្រូវជាកូន រងរបួសធ្ងន់អ្នកទាំងពីរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។ ៤/ឈ្មោះឡុង ហ៊ួយ ភេទស្រីអាយុ២៧ឆ្នាំត្រូវជាប្អូនថ្លៃ(ស្លា.ប់)។

ករណីនេះ នគរបាលជំនាញ បន្តដោះស្រាយតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×