Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ ព័ទ្ធចាប់វា.យទ្រោមខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង មិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ផ្សេងទៀត ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋដេញស្ទាក់ ចាប់បានភ្លាមៗ និងស្វាគមន៍ម្នាក់មួយដៃមួយជើងយ៉ាងចាស់ដៃ បណ្តាលឲ្យបែកកញ្ចប់មាត់ បន្ទាប់ពីបាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DH-4276 មួយគ្រឿងមិនបានសម្រេច កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំនុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលនៅម្តុំភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូចតទុកមុខផ្ទះនៅចំណុចកើហេតុខាងលើ ស្រាប់ជនសង្ស័យបានជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះ សំណាងល្អជនរងគ្រោះឃើញទាន់ ក៏បានស្រែកឆោឡោផ្អើលដល់អ្នកជិតខាង នាំគ្នាដេញជួយស្ទាក់ចាប់បានជនសង្ស័យម្នាក់ខាងលើ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក សហការជាមួយនិងកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោ ចុះទៅឃាត់ជនសង្ស័យ ដឹកយកមកធ្វើការសាកសួរបន្ត។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយប្រាប់សមត្ថកិច្ចថា រូបគេនិងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូមួយគ្រឿងខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមនីតិវិធី។
ចំណែកបក្ខពួកជនសង្ស័យ ដែលនៅសេសសល់ សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌដង្កោ កំពុងស្រាវជ្រាវចាត់ការបន្តនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×