Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់ និងទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើមួយកន្លែង ដែលមានទីទាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ។

លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និង លោក ហុក ហូរលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីការប្រគល់ និងទទួលសួនដើមឈើនេះ ដោយឯកឧត្តមឃួង ស្រេង ធ្វើជាសាក្សីនៅពិធីចុះហត្ថ
លេខាលើកិច្ចព្រមព្រៀង ខាងលើនេះ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការប្រគល់ និងទទួលសួនដើមឈើ មានទីទាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមការឲ្យដឹងពីសាច់ញាតិរបស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ថា លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គាត់ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ ។ ដោយជាប្រទេសសំបូរព្រៃឈើ ហើយមិនចង់អោយភ្នំពេញបាត់បងដើមឈើ ចង់អោយក្រុងមានសួនច្បារដែលអ្នកនៅទីក្រុងអាចមកលេងបាន។ទើបលោកខិតខំបង្កើតសួននេះឡើង ដែលបុគ្គលតែម្នាក់ឯងមិនអាចបន្តគ្រប់គ្រងបាន ហើយគឺស្ថិតនៅក្រោមបរិស្ថាន១ដែលត្រូវបានគ្រប់គ្រង ដូចនេះទើបត្រូវប្រគល់ជូនដល់សាលារាជធានីភ្នំពេញ។ លោកសូមឲ្យបន្តរក្សាសួននេះឲ្យបានស្អាតល្អក្នុងបរិយាកាសដ៏សែនមនោរម្យ។

ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×