Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Vietnam Airlines លក់ភាគហ៊ុន ៣៥% ឱ្យក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ក្នុងតម្លៃ ៣៥លានដុល្លារ

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Express នៅថ្ងៃទី៣១​ ខែឧសភា បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlinesនេះ បានលក់ភាគហ៊ុន ៣៥% ឱ្យក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ក្នុងតម្លៃ ៣៥លានដុល្លារអាមេរិក។

កាលពីឆ្នាំ២០០៩ ក្រុមហ៊ុន Vietnam Airlines បានទិញភាគហ៊ុនចំនួន ៤៩ភាគរយ នៅក្នុងក្រុមហ៊ុនអាកាស ចរណ៍ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុនរកស៊ីចូលគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ហើយបានសន្យាថា នឹងជួយធ្វើអោយក្រុមហ៊ុនមានភាពប្រសើរឡើង។

នៅឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួនទៀត​ដោយសារតែការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩។ បច្ចុប្បន្នក្រុមហ៊ុននេះ នឹងបង្វែរចំណែកក្នុងភាគហ៊ុនដែលនៅសល់ចំនួន ១៤ភាគរយចេញនៅចុងឆ្នាំ២០២២នេះ។ ការខាតបង់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានកើនឡើងដល់ ២១,៩៨ ពាន់លានដុង ឬប្រមាណ ៩៥៥,៦ លានដុល្លារ កាលពីឆ្នាំមុន ប្រហាក់ប្រហែលនឹងដើមទុនបុព្វសិទ្ធិរបស់ខ្លួន៕

spot_img
×