បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរសៀលថ្ងៃទី២៩ ឧសភា ផ្លូវជាច្រើនក្នុងទីក្រុងហាណូយត្រូវជន់លិចយ៉ាងដំណំ។ ផ្លូវ«ប្រែជាទន្លេ» បណ្តាលឱ្យយានជំនិះដែលធ្វើចរាចរណ៍ត្រូវប្រឈមការលំបាក និងកកស្ទះជាច្រើន ដោយសារការធ្វើដំណើរយឺតៗ។ នៅកន្លែងជាច្រើន រថយន្តជាប់គាំង មនុស្សត្រូវចុះដើរក្នុងទឹកជន់លិចរហូតដល់ចង្កេះ មើលទៅហាក់ដូចជា «កណ្ដុរកំពុងវង្វេង» អុីចឹង។
នៅក្នុងទិដ្ឋភាពមិនអាចគណនាបាន គេក៏បានចែករំលែកអំពីភ្លៀងដែលបណ្តាលឱ្យមានទឹកជំនន់ក្នុងតំបន់ជាច្រើន និងជាពិសេសរូបដ៏ភ្ញាក់ផ្អើល បង្ហាញបុរសម្នាក់ឈរនៅលើឡាន Mercedes ដែលកំពុងលិចលង់ក្នុងទន្លេទឹកភ្លៀង។
បុរសនោះ ដែលស្ថិតក្នុងសម្លៀកបំពាក់ឈុតសខោជើងខ្លី កំពុងឈរលើរថយន្តពណ៌ខ្មៅ ថ្វីត្បិតតែរថយន្តជាប់គាំង មិនអាចផ្លាស់ទីបាន ប៉ុន្តែ គាត់បានឈរកណ្តាលទឹកដូចនៅលើកោះមួយ ដោយបង្ហាញនូវស្នាមញញឹមប្រកបដោយសុទិដ្ឋិនិយម។
យ៉ាងណាមិញ រូបភាពទាំងនោះ ឃើញថាទទួលបានការចាប់អារម្មណ៍ “ដូចព្យុះ” ពីអ្នកនិយមលេងអ៊ីនធឺណិត ព្រោះថា ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យជីវិតមនុស្សរងការប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែ នៅពេលបានឃើញរូបភាពបុរសម្នាក់នេះហើយគ្រប់គ្នាពិតជាអស់សំណើចខ្លាំងតែម្តង។
ក្រោយរូបភាពត្រូវបានចែករំលែកយ៉ាងផុសផុល បន្ទាប់មក គេបានដឹងថា បុរសដែលស្ថិតក្នុងស្ថានភាព «តែលតោល» ប្រៀបដូចកំពុងនៅកណ្តាលកោះរូបនោះ គឺជាលោក Nguyen Cao Minh (បច្ចុប្បន្នគាត់កំពុងធ្វើអាជីវកម្មផ្អែកអចលនទ្រព្យនៅទីក្រុងហាណូយ)។
ចែករំលែកជាមួយ Infonet អំពីរូបថតរបស់គាត់ លោក Minh បាននិយាយថា «កាលពីម្សិលមិញ នៅពេលដែលខ្ញុំបើករថយន្តទៅកាន់ Duong Dinh Nghe គឺខ្ញុំមិនបានចាប់អារម្មណ៍ថាទឹកជ្រៅដល់ម្ល៉ឹងទេ ព្រោះខ្ញុំមិនធ្លាប់ធ្វើដំណើរទៅផ្លូវនោះ ដែលធ្វើឲ្យឡានរបស់ខ្ញុំត្រូវជាប់គាំងនៅក្នុងទឹក។ បន្ទាប់មក ខ្ញុំបានហៅរថយន្តសង្គ្រោះបន្ទាន់។
លោក Minh បន្តថា «ពេលកំពុងហៅរថយន្តសង្គ្រោះ ស្រាប់តែទឹកហូរចូលខាងក្នុង ខ្ញុំក៏បានចេញពីឡាន ផ្តល់សញ្ញាប្រាប់អ្នកជួយសង្គ្រោះពីចម្ងាយ ដើម្បីងាយស្រួលមើលខ្ញុំ ព្រោះមានមនុស្សច្រើននាក់នៅទីនោះមានបញ្ហាដូចគ្នា។ តាមពិតទៅ មុនមានភ្លៀងធ្លាក់ខ្លាំង ហើយផ្លូវលិចទឹក ខ្ញុំមិននឹកស្មានថា ទឹកជន់លិចជ្រៅដល់ថ្នាក់ហ្នឹងទេ ទើបខ្ញុំបន្តដំណើរទាំងមេឃនៅតែធ្លាក់ភ្លៀង ហើយប្រហែល ២០ នាទីក្រោយមករថយន្តក៏ត្រូវបានជន់លិចតែម្តង។ ខ្ញុំឈរកណ្តាលភ្លៀងប្រហែល២ម៉ោង ពេលអ្នកជួយសង្គ្រោះមកជួយខ្ញុំ»។
លោក Minh ក៏បញ្ជាក់ថា «នេះជាលើកទីមួយហើយដែលខ្ញុំបានជួបនឹងស្ថានភាពបែបនេះ ហើយធ្វើឲ្យខ្ញុំត្រូវដោះស្រាយដោយរបៀបណា បច្ចុប្បន្នរថយន្តរបស់ខ្ញុំត្រូវបានប្រគល់ឱ្យក្រុមហ៊ុនជួសជុល ហើយខ្ញុំមិនទាន់ទទួលបានព័ត៌មានពីស្ថានភាពរថយន្តរបស់ខ្ញុំទេ។ ប៉ុន្តែពេលទឹកលិចឡាន ខ្ញុំបានពន្លត់ម៉ាស៊ីនដែរ ដូច្នេះ ខ្ញុំប្រាកដថាវាមិនមានការខូចខាតអ្វីធំដុំទេ។ ថ្ងៃនេះ ខ្ញុំពិបាកចិត្តបន្តិច ព្រោះអត់មានឡានទៅធ្វើការ។ នេះជាគ្រោះធម្មជាតិ ដូច្នេះខ្ញុំមិនបន្ទោសអ្វីទេ។ ពេលនេះ គេសើចចំអកឱ្យខ្ញុំព្រោះខ្ញុំល្បី ខ្ញុំយល់ថាវាគួរឱ្យអស់សំណើច»។
ចំណែកអ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញរូបភាពនេះហើយ បានបញ្ចេញមតិថា៖ មានសុទិដ្ឋិនិយមគ្រប់កាលៈទេសៈហ្មង លោក មិញ បានត្រឹមតែសើច និងចែករំលែកថា តាមពិតទៅ ការធ្លាក់ក្នុងស្ថានភាព «យំសើច» នេះ មិនមែនជារឿងសប្បាយចិត្តទេ ប៉ុន្តែដោយសារតែលោកឈរម្នាក់ឯង ដូចនៅលើកោះក្នុងកណ្តាលកោះមួយបែបនេះ។ ទឹកជ្រៅ ហើយជើងហត់ពេកក៏យកទូរស័ព្ទទៅឆែកមើលអីដើម្បី «ទិញពេលវេលា» ។ នេះក៏ជាអនុស្សាវរីយ៍ដ៏រីករាយ និងមិនអាចបំភ្លេចបានសម្រាប់ Mr. Minh៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







