Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ក្មេងប្រុស​ម្នាក់ «ស្រក់​ទឹកភ្នែក» ក្នុង​ពិធី​មង្គលការ​បងប្រុស នៅពេល​បាន​ស្គាល់​អត្តសញ្ញាណ​កូនក្រមុំ គឺជា…

ពិតណាស់ ពិធីមង្គលការ គឺជាថ្ងៃដ៏រីករាយ សម្រាប់គូស្វាមីភរិយា និងក៏ដូចសមាជិកគ្រួសារទាំងសងខាង។ តែយ៉ាងណា​មិញ ក្មេងប្រុសម្នាក់នៅក្នុងខេត្ត Jiangsu ប្រទេសចិន បែរជាមានប្រតិកម្មដ៏មិននឹកស្មាន នៅក្នុងពិធីមង្គលការបងប្រុសរបស់ខ្លួន នៅពេលបានស្គាល់អត្តសញ្ញាណបងថ្លៃស្រី​។

នៅពេលឃើញក្មេងប្រុសនោះ ស្រក់ទឹកភ្នែកយ៉ាងរំជួលចិត្ត មហាជនពិតជាមានការងឿងឆ្ងល់ជាខ្លាំង ប៉ុន្តែ នៅពេលដឹងការពិត នោះម្នាក់ៗពិតជាសម្តែងការហួសចិត្ត និងអស់សំណើចជាខ្លាំង ព្រោះថា កូនក្រមុំដែលកំពុងឈរនៅលើឆាក គឺជាអ្នកគ្រូបង្រៀនរបស់ក្មេងប្រុសនោះតែម្តង។

បងប្រុសនៅពេលបានឃើញប្អូនប្រតិកម្មយំបែបនេះ ក៏ប្រញាប់លើកលួងចិត្តភ្លាមៗ ខណៈកូនក្រមុំ ក៏ចង់កុំឲ្យក្មេងប្រុសនោះខ្លាច ហើយនាងបានព្យាយាមយោងដៃទៅប៉ះផងដែរ។ តែទោះយ៉ាងណា នៅពេលនាងចូលកាន់តែកៀក ក្មេងប្រុសនោះបង្ហាញការភ័យខ្លាច ស្រែកយំកាន់តែខ្លាំង និងមិនហ៊ានសម្លឹងមើលបងថ្លៃចំនោះទេ។

ក្រោយពីបានឃើញបែបនេះ មនុស្សជាច្រើនព្រោះតែអស់សំណើចខ្លាំងពេក ក្នុងនោះគេក៏បាននិយាយបែបកំប្លែងថា៖ «ពេលខ្ញុំទៅសាលារៀន ខ្ញុំក្លាយជាគ្រូបង្រៀនអ្នក ពេលត្រលប់មកផ្ទះវិញ ក្លាយជាបងថ្លៃ ជៀសមិនរួចទេណ៎ា ក្មេងតូច!»។

តែទោះជាយ៉ាងណា សង្ឃឹមថា បន្ទាប់ពីពេលនេះ គ្រួសារនឹងពន្យល់កាន់តែល្អ ដើម្បីកុំឱ្យក្មេងប្រុសនេះ ឈប់ភ្ញាក់ផ្អើលជាមួយនឹងសមាជិកថ្មី ក្នុងគ្រួសាររបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×