Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ សម្រេចបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅឲ្យអ៊ុយក្រែន ចំពេលរុស្ស៊ីវា.យសន្ធាប់ខ្លាំង

រដ្ឋធានីប៊ែរឡាំង៖ ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែវា.យរុលចូលទៅមុខកាន់តែខ្លាំង ដើម្បីគ្រប់គ្រង នៅតំបន់លូហាន់ស្ក៍ (Luhansk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន នោះ បណ្ដាប្រទេសលោកខាងលិច បានផ្គត់ផ្គង់ប្រព័ន្ធបាញ់រ៉ុក្កែតដ៏ទំនើបជាច្រើនគ្រឿង ហើយអាល្លឺម៉ង់ ក៏សម្រេចបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើប និង ប្រព័ន្ធរ៉ាដាជាច្រើនគ្រឿង ទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង នឹងផ្គត់ផ្គង់នូវប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ប្រភេទ IRIS-T និង ប្រព័ន្ធរ៉ាដា ជាច្រើនគ្រឿង ទៅដល់ប្រទេសអ៊ុយក្រែន។ អាល្លឺម៉ង់ កំពុងតែបង្កើននូវការផ្ដល់គ្រឿងសព្វាវុធ ទៅជួយដល់ប្រទេសអ៊ុយក្រែន ចំពេលមានការរិះគន់ថា ក្រុងប៊ែរឡាំង មិនទាន់បានធ្វើឲ្យគ្រប់គ្រាន់ សម្រាប់ការជួយដល់រដ្ឋាភិបាលក្រុងគៀវ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

លោកអធិការបតីអាល្លឺម៉ង បានប្រាប់ដល់សភារបស់ខ្លួនថា «ក្រុងប៊ែរឡាំង បានសម្រេចថា យើងនឹងបញ្ជូន IRIS-T ជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ដែលអាល្លឺម៉ង់ មាននាពេលបច្ចុប្បន្ននេះ ទៅឲ្យអ៊ុយក្រែន»។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស ប្រភេទ IRIS-T ត្រូវបានបង្កើតឡើងរួមគ្នាជាមួយនឹងបណ្ដាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ។ ប៉ុន្ដែបើតាមលោកអធិការបតីអាល្លឺម៉ង់ គឺក្រុងប៊ែរឡាំង នឹងបញ្ជូនគ្រឿងចម្បាំងជាច្រើនទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ដោយរួមទាំង ប្រព័ន្ធរ៉ាដា សម្រាប់ជួយកំណត់ទីតាំងកាំភ្លើងធំរបស់សត្រូវថែមទៀតផង។

ស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ នៅទីបំផុត រដ្ឋាភិបាលរបស់លោក Scholz បានយល់ព្រមបញ្ជូនអាវុធធុនធ្ងន់ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយរួមទាំង កាំភ្លើងធំស្វ័យប្រវត្ដិហូវីតហ្ស៊ើរ (Howitzer) និង រថក្រោះដ៏ទំនើបលីអូផាដ (Leopard) ផងដែរ។

លោកអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ទៀតថា «ចាប់តាំងពីរុស្ស៊ីបានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក យើងបានបញ្ជូនគ្រឿងយុទ្ធោបករណ៍ជាបន្ដបន្ទាប់ ទៅកាន់ប្រទេសអ៊ុយក្រែន រួមមាន គ្រាប់រំសេវ ជាង១៥លានគ្រាប់ គ្រាប់បែកដៃចំនួន១សែនគ្រាប់ និងមីនប្រឆាំងរថក្រោះ ចំនួន៥ពាន់គ្រាប់៕ សារាយ SN រក្សាសិទ្ធិដោយ ៖ សារាយSN

×