ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានបង្កឲ្យបា.ក់ស្រុតផ្លូវបេតុងមួយកន្លែង ខណ:ពេលកំពុងដឹកបេតុង យកទៅក្រាលចាក់នៅការដ្ឋានឃ្លាំងមួយកន្លែង ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តលាយក្រឡុកបេតុងជាច្រើនគ្រឿង បានដឹកបេតុងដែលលាយរួចចេញពីក្រុមហ៊ុន ដើម្បីយកមកក្រាលចាក់ឃ្លាំងការដ្ឋានមួយកន្លែង ដែលទើបនិងសាងសង់ថ្មីនៅចំណុចកើតហេតុខាងលើ ចុះពីផ្លូវ៣៧១ ចូលមកផ្លូវបេតុងក្នុងភូមិត្នោតជ្រុំ៣ ប្រហែងជាង៥០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តដែលបង្កឲ្យបា.ក់ស្រុតផ្លូវបេតុងមួយគ្រឿង ម៉ាកHINO ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 5A-1361 បានដឹកបេតុងចូលមកចាក់ក្រាល ខណ:មកដល់ច្រកចុះផ្លូវ៣៧១ រថយន្តខាងលើបានបត់ស្តាំចុះ ដើម្បីរយ៉ែចូលក៏បានបា.ក់ស្រុតរថយន្តហើបកង់មុខ ប៉ះជាមួយបង្គោលភ្លើងផ្អៀងរថយន្ត ចុះទៅខាងក្រោមទៅមុខលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន នៃខណ្ឌមានជ័យ សហការជាមួយមន្ត្រីអគ្គិសនីកម្ពុជា បានចុះមកពិនិត្យទីតាំងកើតហេតុខាងលើ ដើម្បីវាយតម្លៃទំហំនៃការខូចខាត ដើម្បីឲ្យខាងក្រុមហ៊ុនរថយន្តលាយបេតុង សងថ្លៃខូចខាតនិងជួសជុលផ្លូវ និងបង្គោលភ្លើងឡើងវិញ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម








