Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះបណ្តាល​ មន្ត្រី​នគរបាល​ចរាចរណ៍​ នៃ​ការ​គ្រប់គ្រង​ប្រ​ព័​ន្ឋ​ពិន័យ​អំពើ​ល្មើសច្បាប់​ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​និង​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ​

​ភ្នំពេញ​ ៖​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បន្ថែម​លើ​ដំណើរការ​ នៃ​ការ​គ្រប់គ្រង​ប្រ​ព័​ន្ឋ​ពិន័យ​អំពើ​ល្មើសច្បាប់​ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​និង​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ​ បង្កើន​សមត្ថភាព​មន្ត្រី​នគរបាល​ចរាចរណ៍​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ លើ​ការ​គ្រប់គ្រង​ទិន្នន័យ​ ពិន័យ​អំពើ​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ និងនីតិវិធី​ប្រតិបត្តិការ​ប្រព័ន្ធ​ និង​ការ​ប្រើប្រាស់​ឧបករណ៍​ពិន័យ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃ​ព្រហស្បតិ៍​​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ លោក​ឧត្តមសេនីយ៍ទោ​ ឡុ​ង​ ធូ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ សូម​យកចំណេះ​ជំនាញ​ទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ និង​ដោយ​ស្មោះត្រង់​ ជា​ពិសេស​សូម​យកចំណេះ​ជំនាញ​នេះ​ ទៅ​បង្ហាត់បង្រៀន​បន្ត​ដល់​ មន្ត្រី​នាយកដ្ឋាន​ ឬ​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​សាមី​។​

​លោក​ឧត្តមសេនីយ៍ទោ​ ឡុ​ង​ ធូ​ បាន​បន្ត​ថា​ គោលបំណង​ នៃ​វគ្គ​សិក្សា​នេះ​ មាន​៣​ចំណុច​សំខាន់​ ៖​ ទី​១-​បង្កើន​សមត្ថភាព​មន្ត្រី​នគរបាល​ចរាចរណ៍​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ លើ​ការ​គ្រប់គ្រង​ទិន្នន័យ​ ពិន័យ​អំពើ​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​,​ ទី​២-​បង្ហាញ​នូវ​នីតិវិធី​ប្រតិបត្តិការ​ប្រព័ន្ធ​ និង​ការ​ប្រើប្រាស់​ឧបករណ៍​ពិន័យ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ទី​៣-​វិធី​គ្រប់គ្រង​ព័ត៌មាន​ និង​ការ​រក្សា​ទុក​ទិន្នន័យ​នៃ​ការ​ពិន័យ​។​
​សូម​ជម្រាប​ថា​ វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ ប្រព័ន្ធ​គ្រប់គ្រង​ពិន័យ​អំពើ​ល្មើសច្បាប់​ ស្តី​ពី​ ចរាចរណ៍​ផ្លូវគោក​ និង​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ​ នេះ​មាន​រយៈពេល​១​ថ្ងៃ​ ដោយ​មានការ​ចូលរួម​ពី​ម​ន្រី្ត​ជំនាញ​មក​ពី​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សរុប​ចំនួន​៦០​នាក់​៕ រក្សាសិទ្ធិដោយ​៖ សុទ្ធ លី

×