Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមនុស្សប្រុស-ស្រី២នាក់ ពាក់ព័ន្ធនឹងការលុបទិន្នន័យ ក្នុងកុំព្យូទ័រ និងលួចលុយ១០ ម៉ឺនដុល្លារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទបុគ្គលិកក្រុមហ៊ុនធីសុបញ្ញាចំនួន២នាក់ និង បញ្ជូនខ្លួនពួកគេទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ឃុបឃិតគ្នាលួចប្រាក់ ដោយលុបទិន្នន័យ ក្នុងកុំព្យូទ័រដែល មានទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ប្រព្រឹត្ត នៅរាជធានីភ្នំពេញ អំឡុងខែមីនា ឆ្នាំ២០២២ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការដំបូងរាជធានី ភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទ២នាក់មាន៖ ១-ឈ្មោះ វែន ភក្ត្រា ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរ ជាបុគ្គលិក ក្រុមហ៊ុន ធី សុបញ្ញា រស់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ២- ឈ្មោះ យ៉ុង ប៊ុនធី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាអ្នកបើកបរ រថយន្តឲ្យក្រុមហ៊ុន ធី សុបញ្ញា រស់នៅផ្ទះជួល នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ចំណែក ជនរងគ្រោះ មានឈ្មោះ លី រិទ្ធី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជា ប្រធាន ក្រុមហ៊ុន ធី សុបញ្ញា ។

ពួកគេទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី ថ្ងៃ ទី ៣១ ខែឧសភា ឆ្នាំ ២០២២ នៅស្នាក់ការក្រុមហ៊ុនដែលមានទីតាំងផ្ទះលេខ ៣៨៤DF ផ្លូវ ៩៩R ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×