ឆ្កែគឺជាមិត្តល្អរបស់មនុស្ស ព្រោះវាគឺជាសត្វដែលស្គាល់ និងមានភាពស្មោះត្រង់ជាមួយនឹងម្ចាស់វា ដូចជាឆ្កែមួយក្បាលនេះជាដើម។វាបានជួយការពារម្ចាស់ដែលស្រវឹងបាត់បង់ស្មារតី និងដេកនៅកណ្តាលផ្លូវ។
ពេលម្ចាស់កំពុងស្រវឹង និងដេកនៅកណ្តាលផ្លូវ វាមិនបានទៅណានោះទេ តែវាបែរជានៅចាំជួយការពារម្ចាស់ និងព្រុះដាក់អ្នកណាដែលព្យាយាមដាស់ម្ចាស់វា។
បើតាមវីដេអូ នៅពេលប៉ូលីសម្នាក់ដោយមានកាន់ដំបងផងនោះ បានព្យាយាមដាស់បុរសស្រវឹងនោះឲ្យដឹងខ្លួន ប៉ុន្តែឆ្កែដ៏ស្មោះត្រង់មួយនោះ បានព្យាយាមការពារ ព្រុះ និងចង់ខាំប៉ូលីសនោះផងដែរ។
នៅពេលអ្នកមើលម្នាក់បានលូកដៃដោះមួកបុរសស្រវឹងនោះចេញ គាត់ក៏បានដឹងខ្លួនឡើង។ ចង់ដឹងឆ្កែនេះ ឆ្លាត និងជួយការពារម្ចាស់វាយ៉ាងណា សូមមើលវីដេអូទាំងអស់គ្នា៕ ដោយ ៖ សុភ័ក្ត្រ