Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ខឹងខ្លាំងពេលវឹង ប្រើកាំ.បិតផ្គាក់ កា.ប់លើជនរងគ្រោះ រងរបួស នៅស្រុកភ្នំព្រឹក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង ៖ ជនសង្ស័យម្នាក់ បានប្រើកាំ.បិតកា.ប់ទៅលើជនងគ្រោះដោយសារមានទំនាស់ពាក្យសំដី ជាមួយជនងគ្រោះ ដែលផ្តើមទៅជាកំ.ហឹង និងស្ថិតដោយក្នុងស្ថានភាពស្រវឹង ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់។

នៅថ្ងៃ សុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះឡុង វុទ្ធី ហៅ វុធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(មុខរបរកម្មករ)មកកាន់អធិការដ្ឋាននគបាលស្រុកដើម្បីសាកសួរដោយដកហូតកាំបិតផ្គាក់ចំនួន០១។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃកើតហេតុខាងលើ នាវេលាម៉ោងប្រមាណប្រមាណ១២និង០០នាទីនៅចំណុចអូរដំបង ស្ថិតក្នុងក្រុមទី ៩ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស( ប្រើកាំបិតផ្គាក់កាប់លើជនរងគ្រោះ )កើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យ ខាងលើបានយកកាំ.បិតផ្គាក់ ដងឬស្សី កា.ប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ ចែម ហៅ រឿនភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួសហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង័្សយខាងលើយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនប្រើកាំ.បិតកា.ប់ទៅលើជនងគ្រោះបែបនេះ គឺដោយសារខ្លួនមានទំនាស់ពាក្យសំដី ជាមួយជនងគ្រោះ ក៏ផ្តើមទៅជាកំ.ហឹង និងស្ថិតដោយក្នុងស្ថានភាពស្រវឹងផង ទើបប្រព្រឹត្តបែបនេះ។

នៅពេលនេះនគរបាលស្រុកភ្នំព្រឹក បានកសាងសំណុំរឿង បញ្ជូនជនសង័្សយនិងវត្ថុតាងមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕​រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×