Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់! ចេញពី​ពន្ធនាគារ​យ៉ាង​រំភើយ គ្មាន​រំខាន​ភ្នែក​អ្នកយាម បន្ទាប់​ជួប​មិត្ត​ស្រី ដែល​បាន​ជួយ​ធ្វើ​រឿង​នេះ…

spot_img

ថ្មីៗនេះ រឿងដ៏ភ្ញាក់ផ្អើលមួយ ត្រូវបានសារព័ត៌មាននៅក្នុងប្រទេសប៉ារ៉ាហ្គាយ អាហ្វ្រិកខាងត្បូង បានចុះផ្សាយព្រោងព្រាតតែម្តង ចំពោះករណីអ្នកទោសម្នាក់បានដើរចេញពីគុកយ៉ាងរំភើយ ដោយក្លែងខ្លួនស្លៀកពាក់ជាស្ត្រី។

កាលពីថ្ងៃអាទិត្យ César Ortiz ដែលជាមេដឹកនាំក្រុមឧក្រិដ្ឋកម្ម Rotela បានរត់គេចពីពន្ធនាគារជាតិ Tacumbú ដោយបានដើរចេញតាមច្រកទ្វារខាងមុខ។ ទន្ទឹមនឹង «សេរីភាព» របស់អ្នកទោសរូបនេះ គេក៏បានផ្តល់រហស្សនាមឲ្យថា “Gordito Lindo” ឬ “Cute fatty” បន្ទាប់រូបភាព​និង​វីដេអូ​ចេញផ្សាយដោយអាជ្ញាធរប៉ារ៉ាហ្គាយ​ បានបង្ហាញពីឧក្រិដ្ឋជនរូបនេះ ពាក់សក់វែង រោមភ្នែកក្លែងក្លាយ បបូរមាត់ ក្រចកដៃ​ក្លែងក្លាយ និងសម្លៀកបំពាក់ស្ត្រី។ ការក្លែងខ្លួនរបស់គាត់​បានធ្វើ​ឱ្យមហាជន​ចាប់អារម្មណ៍យ៉ាងខ្លាំង។

ប៉ូលីសបាននិយាយថា Ortiz បានរត់គេចខ្លួនយ៉ាងក្លាហាន បន្ទាប់ពីបានទៅជួបនារីម្នាក់នៅក្នុងបន្ទប់ឯកជនមួយនៃពន្ធនាគារ។ បន្ទាប់មក រូបគេក៏បានដើរចេញមកក្រៅដោយស្លៀកពាក់ជានារីក្លែងខ្លួនយ៉ាងប៉ិនប្រសប់ ដែលអាចបន្លំភ្នែកអ្នកយាមនៅប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន។

នៅក្នុងវីដេអូដែលកំពុងរីករាលនៅលើអ៊ីនធឺណិត គេឃើញ Ortiz ចាកចេញតាមទ្វារធំពន្ធនាគារ ដោយមានកាបូបជាច្រើន និងពាក់ម៉ាសបិទមុខ។

តែទោះបីការរត់ចេញពីគុករបស់ Ortiz ប្រហែលជាងាយស្រួលជាងអ្វីដែលគាត់បានរំពឹងទុកក៏ដោយ ក៏សេរីភាពរបស់គាត់មានរយៈពេលខ្លី ដោយសារតែប៉ូលីសបានចាប់គាត់ត្រឹមតែពីរបីម៉ោងក្រោយមក។ គាត់ត្រូវបានគេយកទៅឃុំឃាំង ហើយគ្រោងនឹងផ្ទេរទៅពន្ធនាគារមួយផ្សេងទៀតសម្រាប់ហេតុផលសុវត្ថិភាព។

Ortiz កំពុងជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ប្រាំបួនខែ និងម្ភៃថ្ងៃ ពីបទអំពើបំពារបំពានធ្ងន់ធ្ងរ និងប្លន់។ ទោសរបស់គាត់ទំនងជាកើនឡើង បន្ទាប់ពីបានធ្វើរឿងដ៏ភ្ញាក់ផ្អើលនេះ កាលពីថ្ងៃអាទិត្យ។

ការស៊ើបអង្កេតផ្លូវការមួយ អំពីរបៀបនៃការរត់គេចពីពន្ធនាគារដ៏សាមញ្ញបែបនេះ បានកំពុងត្រូវបានធ្វើឡើងនាពេលនេះ ហើយមន្ត្រីសន្តិសុខដែលបំពេញកាតព្វកិច្ចនៅច្រកទ្វារសំខាន់នៃពន្ធនាគារជាតិ Tacumbú ក៏ត្រូវបានព្យួរការងាររួចហើយ។

នេះមិនមែនជាការរត់គេចពីគុកដ៏ហ៊ានលើកដំបូងទេ កាលពីប៉ុន្មានឆ្នាំមុន អ្នកទោសរាងស្តើងម្នាក់ បានរត់ចេញពីគុកដោយលាក់ខ្លួននៅក្នុងវ៉ាលីមិត្តស្រី ដែលមកលេងសួរសុខទុក្ខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×