Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ឡើង​ដូង​ម្នា​ក់ រួចផុត​ពី​ដ៏​អស្ចារ្យ សូម្បី​របួស បន្ទាប់​ធ្លា.ក់​ចូល​អណ្តូង​ជម្រៅ ១២ ម៉ែត្រ ដោយសារតែ…

បុរសអាយុ ៤០ ឆ្នាំម្នាក់ បានរួចរស់ជីវិតពីការធ្លាក់កម្ពស់ ១២ ម៉ែត្រ នៅពេលដែលគាត់បានធ្លាក់ចូលទៅក្នុងអណ្តូងមួយ នៅក្នុងភូមិ Jungutan តំបន់ Karangasem (ឥណ្ឌូនេស៊ី) កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។

តែទោះយ៉ាងណា បុរសរូបនោះ ដែលមានឈ្មោះ Wayan Sukarya ពិតជាអស្ចារ្យណាស់ ដោយគាត់ពុំមានស្លាកស្នាមរបួស សូម្បីជាំនៅលើដៃជើង និងរាងកាយរបស់គាត់ទេ បន្ទាប់ពីត្រូវបានសង្គ្រោះចេញពីអណ្តូង។

Made Suana ត្រូវជាប្អូនប្រុសរបស់ Sukarya បាននិយាយថា គាត់បានលឺសំឡេងស្រែករបស់ជនរងគ្រោះ ពេលដើររកអុស គាត់ក៏បានជូនដំណឹងភ្លាមៗទៅកាន់អ្នកស្រុកផ្សេងទៀត ដែលបានមកជួយ និងទូរស័ព្ទទៅភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Karangasem ។

វាត្រូវចំណាយពេល ៤០ នាទីដើម្បីជម្លៀស Sukarya ចេញពីអណ្តូង ហើយទីបំផុត គាត់ត្រូវបានគេទាញចេញនៅម៉ោងប្រហែល 3:30 រសៀល។ អណ្តូងនោះត្រូវបានគេរាយការណ៍ថាគោកគ្មានទឹកនោះទេ ដូច្នេះហើយមានឧបសគ្គតិចតួចក្នុងការជម្លៀស។

Sukarya ត្រូវបានបញ្ជូនភ្លាមៗ​ទៅ​មណ្ឌលសុខភាពសហគមន៍មូលដ្ឋាន​ដែលនៅ​ជិតបំផុត​ដើម្បីទទួលការព្យាបាលបន្ថែម។

Sukarya ត្រូវបានគេ​រាយការណ៍ថា ប្រកបមុខរបរចិញ្ចឹមជីវិត ឡើងបេះផ្លែដូងលក់។​ គេ​មិនច្បាស់ថា​ គាត់ធ្លាក់ចូលក្នុងអណ្ដូង​ដោយរបៀបណា​ទេ ប៉ុន្តែ Suana បាននិយាយថា ​បងប្រុសរបស់គាត់បានប្រាប់គាត់ថា ​គាត់ឈឺចុកពោះ​ មុនពេលកើតហេតុ។

អ្នកភូមិឈ្មោះ Nengah Toya បាននិយាយថា ក្រោយករណីហេតុនេះកើតឡើង អ្នកស្រុកបានសហការគ្នា ដើម្បីលប់អណ្តូងទទេនោះរួចហើយ ដើម្បីកុំឲ្យកើតមានសោកនាដកម្មណាមួយនៅថ្ងៃក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×