Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​ក្រោយ​សមយុទ្ធ​អាមេរិក និង​កូរ៉េខាងត្បូង

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨ គ្រាប់ ឆ្ពោះទៅកាន់សមុទ្រ នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់សមយុទ្ធយោធារួមគ្នា លើកដំបូងរបស់ពួកគេ ដែលមាននាវាផ្ទុកយន្តហោះអាមេរិកច្រើន ជាងបួនឆ្នាំមកនេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់ Sunan នៃរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​របស់​ជប៉ុន​ដែល​ដក​ស្រង់​សម្តីពីប្រភព​រដ្ឋាភិបាល ​បាន​និយាយ​ដែរ​ថា​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់។ ការបាញ់បង្ហោះនេះក៏បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលដើម្បីជជែកអំពីកិច្ចការរបស់កូរ៉េ ពីតំណាងពិសេសរបស់សហរដ្ឋអាមេរិកលោក Sung Kim ហើយលោកគីំ បានចាកចេញកាលពីថ្ងៃសៅរ៍។

លោកបានជួបសមភាគីកូរ៉េខាងត្បូង និងជប៉ុន គឺលោក Kim Gunn និង Funakoshi Takehiro កាលពីថ្ងៃសុក្រ ដើម្បីត្រៀមខ្លួនសម្រាប់ “គ្រប់កាលៈទេសៈ” ចំពេលមានសញ្ញាថាកូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ 2017 ។ លោក គីម បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយកត់សម្គាល់ថា លោកមានឆន្ទៈក្នុងការពិភាក្សាអំពីចំណុចដែលចាប់អារម្មណ៍ចំពោះទីក្រុងព្យុងយ៉ាង ដូចជាការបន្ធូរបន្ថយទណ្ឌកម្មជាដើម។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលផ្លោងរបស់ខ្លួន ប៉ុន្តែប្រទេសចិន និងរុស្ស៊ីបានវេតូការលើកឡើងនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលចូលកាន់តំណែងកាលពីថ្ងៃទី១០ ខែឧសភា បានយល់ព្រមជាមួយលោកប្រធានាធបតីអាមេរិក ដើម្បីបង្កើនសមយុទ្ធយោធាទ្វេភាគី ដើម្បីរារាំងកូរ៉េខាងជើង។

ប្រទេសកូរ៉េខាងជើងបានរិះគន់សមយុទ្ធរួមគ្នាពីមុនថាជាឧបករណ៍នៃការបន្ត “គោលនយោបាយអរិភាព” របស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ទោះបីជាមានការពិភាក្សាអំពីការទូតក៏ដោយ៕ ប្រភព៖រ៉យទ័រ

spot_img
×