Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យដឹកជញ្ជូនទំនិញកម្ពុជា ឆ្នាំ២០២២ រំពឹងថា នឹងមានការកើនឡើងខ្លាំង

spot_img

ភ្នំពេញ៖ ដោយសារការផលិត មិនមានការរាំងស្ទះ ពីជំងឺកូវីដ-១៩  អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនរំពឹងថា នឹងមានការកើនឡើងខ្លាំងនៅឆ្នាំ២០២២នេះ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ សកម្មភាពនៃការដឹកជញ្ជូនទំនិញ ទាំងចេញ និងចូល ប្រទេសកម្ពុជា មានការកើនឡើង។

លោក រំពឹងថា ការដឹកជញ្ជូននាំចេញ-នាំចូលរបស់កម្ពុជា នឹងមានការកើនឡើងខ្លាំង សម្រាប់ឆ្នាំ២០២២នេះ ដោយសារមិនមានការរាំងស្ទះ ដោយសារការរាតត្បាតពីជំងឺកូវីដ-១៩  ហើយតម្លៃនៃការដឹកជញ្ជូន ក៏ថោកជាង បើធៀបនឹងអំឡុងពេល ដែលមានការរាតត្បាតខ្លាំង ពីសំណាក់ជំងឺឆ្លងសាកលនេះ។

ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីមួយចំនួនហាក់មានភាពល្អប្រសើរច្រើន បើធៀបនឹងការដឹកជញ្ជូនទៅប៉ែកអឺរ៉ុប។ អ្នកជំនាញ បានអះអាងថា ការដឹកជញ្ជូនទៅ ប្រទេសមួយចំនួនមានភាពល្អប្រសើរឡើងវិញ។ ហើយភាពល្អប្រសើរក្នុងដឹកជញ្ជូននៅតាមប្រទេសមួយចំនួននេះ គឺបន្ទាប់ពីប្រទេសទាំងនោះ បានបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ-១៩ និងបើកប្រទេសឡើលវិញជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ទទួលបាននូវបរិមាណកុងតឺន័រ ចំនួនជិត៣៥ម៉ឺន ធីអ៊ីយូ (TEUs) ដែលអនុវត្តបាន លើសផែនការឆ្នាំ២០២១ ចំនួន១៣% និងកើនឡើងចំនួន២០% ធៀបនឹងការអនុវត្តឆ្នាំ២០២០៕

spot_img
×