Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសិក្សាលើលទ្ធភាពបើកច្រកផ្លូវទឹកទ្វេភាគី កែប-កោះត្រល់ ជាក្តីសង្ឃឹមរបស់អ្នកខេត្តកែប និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់

ភ្នំពេញ៖ ការសិក្សាលើលទ្ធភាពបើកច្រកផ្លូវទឹកទ្វេភាគី កែប-កោះត្រល់នេះ ត្រូវបានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងកន្លងទៅ ពីលទ្ធភាពក្នុងការបើកច្រកផ្លូវទឹករវាង ខេត្តកែប និងកោះត្រល់ (ហ្វូកុក) ដើម្បីស្រូបទាញភ្ញៀវទេសចរ ពីប្រទេសវៀតណាម តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរពីកំពង់ផែកោះទន្សាយ ខេត្តកែប តាមរយៈនាវាល្បឿនលឿន ភ្ជាប់ទៅកោះត្រល់ (ហ្វូគុក)។

ជុំវិញការសិក្សាលើលទ្ធភាពនេះ ប្រតិបត្តិករទេសចរណ៍នៅខេត្តកែប បានសម្តែងការសាទរ និងសង្ឃឹមថា ការ​សិក្សានេះ នឹងទទួលបានជោគជ័យ ដើម្បីជួយឱ្យមានអ្នកទេសចរណ៍ច្រើនឡើងមកលេងខេត្តកែប ហើយវាក៏ជាក្តីសង្ឃឹមរបស់អ្នកខេត្តកែបទាំងមូលផងដែរ។

ប្រតិបត្តិករទេសចរណ៍ ទូកកម្សាន្ត នៅខេត្តកែប បានលើកឡើងថា ប្រសិនជាការសិក្សារបស់ក្រសួង អាចដំណើរការទៅបានមែន ជារឿងល្អណាស់ សម្រាប់អ្នកដែលបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តកែបទាំងមូល ដោយសារកំណើនភ្ញៀវទេសច នឹងកាន់តែច្រើនចូលមកលេងខេត្តកែប ពីកោះត្រល់។

កន្លងទៅ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា រដ្ឋបាលខេត្តកែប កំពុងសិក្សាដើម្បីសុំគោលការណ៍ពីក្រសួងមហាផ្ទៃ អំពីលទ្ធភាព ថាតើកំរិតនៃការបើកច្រកទ្វាផ្លូវទឹក វាងប្រទេសទាំងពីរ ធ្វើឡើងក្នុងកំរិតតំបន់ ឬអន្តរជាតិ។

គួរបញ្ជក់ថា សព្វថ្ងៃនេះ ខេត្តកែប មានកំពង់ផែស្តង់ដារ ប៉ុន្តែនៅមិនទាន់មានការវិនិយោគណាមួយនៅឡើយ​ទេ លើសេវាដឹកជញ្ជូនតាមផ្លូវទឹកជាលក្ខណៈស្តង់ដារ ដោយបច្ចប្បន្ននេះ គេសង្កេតឃើញមានតែ ទូកក្តារប្រភេទតូចៗ ដែលផ្ទុកមនុស្សពី ៥នាក់ទៅ ១០ នាក់តែប៉ុណ្ណោះ កំពុងចរាចរលើផ្លូវទឹកមួយនេះ៕

spot_img
×