Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​! បុរស​ម្នាក់​ឲ្យ​មិត្តស្រី​ជិះ​លើ​ឆៃ​កែវ ហើយ​អូស​នាង​ទៅកាន់​ទីកន្លែង​ទូទាំងប្រទេស​ចិន ហេតុតែ​ចង់​…

​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​នឿយហត់ ដើម្បី​ធ្វើ​ឲ្យ​មិត្តស្រី​ជឿជាក់ ហើយ​នាង​នឹង​រៀបការ​ជាមួយ​ខ្លួន បុរស​ម្នាក់​បាន​កំពុង​នាំយក​មិត្តស្រី​ជាទី​ស្រលាញ់​របស់គាត់ ទៅកាន់​កន្លែង​ផ្សេងៗ​នៅ​ទូទាំងប្រទេស​ចិន តាមរយៈ​សកម្មភាព​អូស​ឆៃ​កែវ ហើយ​ឲ្យ​នាង​ជិះ​ពីលើ ។​

​មិត្ត​ប្រុស​ដែលមាន​ការប្តេជ្ញាចិត្ត​មានឈ្មោះ Wang បានធ្វើ​ដំណើរ​ដ៏​មាន​មហិច្ឆតា ដើម្បី​ឲ្យ​មិត្តស្រី​របស់គាត់ អាច​ទៅ​ទស្សនា​ឆ្នេរសមុទ្រ និង​ទីកន្លែង​ដទៃទៀត នៅ​ទូទាំងប្រទេស ។​

Wang បានចាប់ផ្តើម​អូស​ឆៃ​កែវ ដោយ​ឲ្យ​មិត្តស្រី​ជិះ​លើ បាន​រយៈពេល​១​ខែ​មកហើយ ដោយ​នាំយក​នាង​ទៅកាន់​គោលដៅ​លើកដំបូង​របស់​ពួកគេ នៅឯ​សមុទ្រ​មួយ​នៅក្នុង Weihei ខេត្ត Shandong ភាគ​ខាងកើត​ចិន ។​

​ក្នុង​រយៈពេល​ជាង ៤០ ថ្ងៃ និង​ប្រហែល​ចម្ងាយ​ដី ១​ពាន់​គីឡូម៉ែត្រ គូស្នេហ៍​នេះ​បាន​ទៅដល់ Zhengzhou ក្នុង​ខេត្ត​ភាគ​កណ្តាល Henan នៅ​ថ្ងៃ​សុក្រ​, នេះ​បើ​សេចក្តីរាយការណ៍​ពី South China Morning Post ។​

Wang ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​មិត្តស្រី​របស់ខ្ញុំ​តែងតែ​ចង់ឃើញ​សមុទ្រ ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ខ្ញុំ​បាន​សន្យាថា ខ្ញុំ​នឹង​អូស​នាង​ដោយ​ឆៃ​កែវ ដើម្បី​ទៅ​ទស្សនា​មាត់សមុទ្រ​, ដូច្នេះ​ឥលូវ​នេះ ខ្ញុំ​កំពុង​គោរព​តាម​ពាក្យសន្យា​របស់ខ្ញុំ​ហើយ​» ។​

​មិត្តស្រី​របស់ Wang ដែល​ពុំ​ត្រូវបាន​បញ្ជាក់​ឈ្មោះ បាន​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹងថា នាង​បាន​សន្យា​នឹង​រៀបការ​ជាមួយ Wang ប្រសិនជា​គាត់​អាច​គ្រប់គ្រង​អូស​នាង​នៅតាម​ដងផ្លូវ​ទាំងអស់​នៅ​ទីនោះ ។​

​ដើម្បី​បំពេញ​តាម​បំណង​ចង់បាន​របស់​មិត្តស្រី​ខ្លួន បុរស​រូបនេះ​ត្រូវ​អូស​ឆៃ​កែវ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង ២​ពាន់​គីឡូម៉ែត្រ ។​

​យោងតាម​មិត្តស្រី​នោះៗ នាង​តែង​ដើរ​តាម Wang ហើយ​គ្រាន់តែ​អង្គុយ​នៅលើ​ឆៃ​កែវ នៅពេល​នាង​អស់កម្លាំង ។ ហើយ​នាង​ក៏បាន​ប្តូរ​វេន​គ្នា​អូស​ដែរ នៅពេលដែល​គាត់​នឿយហត់ ។​

​គូ​ស្វាមីភរិយា​នេះ​បាន​និយាយថា ខណៈដែល​ការធ្វើដំណើរ​មានការ​លំបាក​ច្រើន នោះ​បទពិសោធន៍​បានក្លាយ​ជាការ​រីករាយ​មួយ ជាពិសេស​បាន​មើល​ទេសភាព​ដ៏​ស្រស់ស្អាត​នៅតាម​ដងផ្លូវ ។​

​ក្នុងអំឡុង​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ ពួកគេ​ត្រូវ​សម្រាក​នៅក្នុង​សណ្ឋាគារ និង​បន្តដំណើរ​របស់​ពួកគេ​ទៅមុខទៀត នៅពេលដែល​អាកាស​អំណោយផល ។ ក្រៅពី​ម្ហូបក្រៀម​ដែល​ពួកគេ​ដាក់​តាម​ខ្លួន នោះ​ពួកគេ​ក៏​ទិញ​ម្ហូបអាហារ​លក់​របស់​អ្នកស្រុក នៅតាម​ទីកន្លែង​ឈប់​ជាច្រើន ៕ ចន្ទី​

×