Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់! នារី​ម្នាក់​ប្រាប់​ពី​នាទី​ស្ទើរ​ស្លា.ប់ បន្ទាប់ពី​ញ៉ាំ​ទុរេ​ន ជាមួយ​ស្រា​បៀ​រ ទម្លាយ​មូលហេតុ ហាម​ហូប​របស់​ពីរ​នេះ​ជាមួយគ្នា​ឲ្យសោះ (វីដេអូ)

spot_img

ដូចប្រិយមិត្តបានជ្រាបហើយថា ករណីហាមទទួលទានទុរេន​ជាមួយស្រាបៀ​ នឹងបង្កគ្រោះថ្នាក់ដល់រាងកាយ និងអាចមានគ្រោះថ្នាក់ដល់អាយុ​ជីវិត​គឺធ្លាប់ត្រូវបានព្រមានជារឿយៗ ប៉ុន្តែ​នៅ​តែ​មានព័ត៌មានពីអ្នកមិនអើពើ​នឹងការព្រមាននេះ។

ជាក់ស្តែង ថ្មីៗនេះ (​៣ មិថុនា ២០២២) អ្នកប្រើប្រាស់ TikTok @spoyspoy80 ជាមនុស្សម្នាក់ក្នុងចំនោមមនុស្សដែលភ្លេចការព្រមាននេះ ប៉ុន្តែសំណាងល្អដែលនាងបានរួចជីវិត បានចេញមកប្រាប់ពីនាទីស្ទើរស្លាប់ បន្ទាប់ពីញ៉ាំធុរេន និងស្រាបៀរ បណ្តាលឲ្យពិបាកដកដង្ហើមខ្លាំង ដោយភ្ជាប់សារហាមគ្រប់គ្នាកុំធ្វើរឿងនេះដូចខ្លួនថា៖ «សូមរំលឹកខ្លួនអ្នកផង សម្រាប់ការរស់រានមានជីវិតដូចអព្ភូតហេតុនេះ អរគុណអ្នកទាំងអស់គ្នា ដែលបាននៅ​ក្បែរខ្ញុំ»។

ក្នុងវីដេអូឃ្លីប បានបង្ហាញនាងកំពុងស្ថិតនៅក្នុងរថយន្តសង្គ្រោះ ជាមួយស្ថានភាពស្ទើរតែសន្លប់ បើកភ្នែកធំៗ ខណៈបុរសម្នាក់ដែលអមដំណើរជាមួយ បានទះមុខដើម្បីហៅឲ្យនាងដឹងខ្លួន ហើយស្រែកថា កុំដេកលក់ៗ និងផ្លុំមាត់ជាប្រចាំ។

ក្រោយមក អ្នកប្រើប្រាស់ TikTok @spoyspoy80 បានបង្ហោះឃ្លីបបង្ហាញពីស្ថានភាពជំងឺរបស់នាង បន្ទាប់ពីចេញពីមន្ទីរពេទ្យ ដោយនិយាយថា នាងចាប់ផ្តើមញ៉ាំទុរេន ៣ ក្លែប ផឹកស្រាបៀរ ២ ដប ប៉ុន្តែ នាងផឹកស្រាបៀរដបទី២ មិនទាន់អស់ផង ស្រាប់តែមានអាការក្តៅក្រហល់ក្រហាយពេញខ្លួនប្រាណ តឹងទ្រូង មិនអាចដកដង្ហើមបាន ដូចជាមានអ្វីមួយស្ទះបំពង់ករបស់នាងគ្រប់ពេលតែម្តង។

ទាក់ទងរកណីនេះ កន្លងមក លោកវេជ្ជបណ្ឌិត Jesada Denduangboriban សាស្ត្រាចារ្យមហាវិទ្យាល័យវិទ្យាសាស្ត្រ Chulalongkorn University បានចេញប្រកាសព្រមានអំពីបញ្ហានេះ បន្ទាប់ពីទាហានអាយុ ២៤ ឆ្នាំ ម្នាក់ មកពីខេត្ត Lampang បានទទួលទានទុរេន អមដោយស្រាបៀរ បន្ទាប់មកគាត់ក៏វិលមុខ ថប់ដង្ហើម និងបានស្លាប់នៅថ្ងៃទី៥ ខែឧសភា។

នេះបើតាមហ្វេសប៊ុកឈ្មោះ Ajarn Jet បានបញ្ជាក់ឲ្យដឹងថា កុំញ៉ាំទុរេន​ជាមួយស្រា​បៀរ ព្រោះថា ការទទួលទានទុរេន រួមនឹងការពិសាគ្រឿងស្រវឹង អាចបណ្តាលឱ្យមានការបំផ្លាញជាតិអាល់កុលមិនពេញលេញ ការកកស្ទះនៃសារធាតុអាសេតាល់ដេអ៊ីដ (ឧបករណ៍ផ្ទុកប្រតិកម្ម) បណ្តាលឱ្យមានប្រតិកម្មមិនល្អដូចជា ហៀរសំបោរ បែកញើស ចង្អោរ ក្អួត វិលមុខ ឈឺក្បាល និងដកដង្ហើមយ៉ាងញាប់ ហើយករណីឈានដល់ធ្ងន់ធ្ងរ គឺអាចបណ្តាលឱ្យពិបាកដកដង្ហើម ខ្សោយបេះដូង និងអាចស្លាប់បាន។

ការទទួលទានទុរេនជាមួយស្រា គឺធ្វើឲ្យរាងកាយទទួលបានថាមពលខ្ពស់យ៉ាងឆាប់រហ័ស ហើយនៅពេលដែលរាងកាយរំលាយអាហារទាំងនេះ គឺវាបណ្តាលឱ្យមានការកើនឡើងកំដៅ ធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ហើយការផឹកស្រាមានសារធាតុបញ្ចុះទឹកនោម ជំរុញឱ្យរាងកាយខ្សោះជាតិទឹក ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម លេបថ្នាំមួយចំនួនដូចជាថ្នាំបញ្ចុះទឹកនោម អាចបណ្តាលឱ្យខ្សោះជាតិទឹក ជាតិស្ករក្នុងឈាមខ្ពស់ និងអំបិលរ៉ែដ៏មិនធម្មតា។

បើតាមការសន្និដ្ឋានថា នោះការទទួលទានទុរេនជាមួយស្រាបៀរ អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព រោគសញ្ញាអាចមានច្រើន ឬតិច អាស្រ័យទៅលើកត្តាបុគ្គល ពោលគឺបរិមាណទទួលទាន និងសមត្ថភាពរបស់រាងកាយក្នុងការបំបែកជាតិអាល់កុល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@spoyspoy80

เก็บไว้เตือนตัวเอง ที่รอดตายมาได้เหมือนปฎิหาริย์ ขอบคุณคนข้างๆและเพื่อนๆที่ไม่ทิ้งไปไหน

♬ เสียงต้นฉบับ – สปอย ซ่าส์
spot_img
×