Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្នើសុំ​មិត្ដ​ស្រី​រៀ​បការ នៅមុខ​ប្រាសាទ Disneyland ស្រាប់តែ​បុរស​ម្នាក់​រត់​មក​កញ្ឆ.ក់​ចិញ្ចៀន​ពី​ដៃ ហើយ​ប្រាប់​បែប​នេះ​ថា…

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២២ អ្នកប្រើប្រាស់សង្គមម្នាក់បានចែករំលែកវីដេអូឃ្លីបនៅលើបណ្តាញសហគមន៍អនឡាញ Reddit ពីហេតុការណ៍ដ៏ហួសចិត្តមួយ គ្រាដែលបុរសម្នាក់បានធ្វើការស៊ើបប្រាយមិត្តស្រីរបស់គាត់ឈ្មោះ Nod Seyes ដោយយកចិញ្ចៀនចេញមក រួចលុតជង្គង់ស្នើសុំនាងរៀបការ នៅទីធ្លាខាងមុខប្រាសាទ Disneyland នៃទីក្រុងប៉ារីស ប្រទេសបារាំង។

រឿងដែលមិននឹកស្មានដល់នោះ គឺខណៈពេលបុរសជាគូស្នេហ៍ ហៀបនឹងប្រគល់ចិញ្ចៀនដល់មិត្តស្រី ស្រាប់តែបុរសជាបុគ្គលិកម្នាក់ រត់មកយ៉ាងលឿន ចូលញែកកណ្តាលរវាងគូស្នេហ៍ទាំងពីរ ដោយធ្វើការកញ្ឆក់ប្រអប់ចិញ្ជៀនពីដៃបុរសជាគូស្នេហ៍ រួចរត់ចុះពីជណ្តើរភ្លាមៗ ធ្វើឲ្យគូស្នេហ៍ទាំងពីរស្រឡាំងកាំងតែម្តង។

តាមរយៈវីដេអូ បានបង្ហាញបុគ្គលិកប្រុសនោះ បន្ទាប់កញ្ឆក់ប្រអប់ចិញ្ចៀនរួច គាត់បានធ្វើដៃជាសញ្ញា ឲ្យគូស្នេហ៍ទាំងពីរចុះមកខាងក្រោមវិញឲ្យលឿន។ បន្ទាប់មក ពួកគេក៏បានយល់ព្រមចុះ និងទទួលយកប្រអប់ចិញ្ចៀនវិញដោយចិត្តស្ងប់ស្ងាត់ ខណៈបុរសជាបុគ្គលិករូបនោះ ក៏បានប្រាប់ថា ទីធ្លាខាងលើនៃប្រាសាទ Disneyland មិនអនុញ្ញាតឱ្យធ្វើរឿងនេះឡើយ ។

បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែករំលែកបង្កជាបញ្ហាដ៏កក្រើក អ្នកនិយមលេងអុីនធើរណែតជាច្រើន បាននាំគ្នារិះគន់ ដោយនិយាយថា យល់ថា បុគ្គលិកនោះកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនមែន ប៉ុន្តែទង្វើរបស់គាត់ដែលបានប្រព្រឹត្តចំពោះគូស្នេហ៍នេះ គឺពិតជាឈ្លើយខ្លាំងណាស់! វិធីដ៏គួរសម ហេតុអ្វីអ្នកមិនធ្វើ ប្រសិនបើតំបន់នោះពិតជាតំបន់ហាមឃាត់។

បន្ទាប់ពីរលកកំដៅបានផ្ទុះឡើង អ្នកនាំពាក្យរបស់ Disneyland បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “យើងពិតជាមានការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងនេះ ប៉ុន្តែ Disneyland បានដោះស្រាយរឿងនេះរួចហើយ យើងសូមអភ័យទោសចំពោះគូស្នេហ៍ទាំងពីរផង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×