ឆ្នាំជូត ៖ រាសីស្រុតចុះ។ ចង់ផ្លាស់ប្តូរ និងទទួលបានជោគជ័យក្នុងការងារអ្នកឆ្នាំជូតចាំបាច់ត់ត្រូវមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន , គ្រប់យ៉ាងកុំចេះតែស្តាប់តាមអ្នកដទៃ។ ប្រឹងប្រែងយ៉ាងលំបាក តែសមិទ្ធផលបែរជាត្រូវអ្នកផ្សេងឆក់យកបាត់ កុំលើកលែង ចូររវិធីទាមទារមកវិញផលប្រយោជន៍របស់ខ្លួន។ មនោសញ្ចេតនា ៖ ចូររក្សាសម្តីឲ្យបានល្អកុំធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគូស្នេហ៍។ ទិសនាំលាភ៖ លិច តំណមទិស ៖ ត្បូង ។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ ការងាររបស់អ្នកឆ្នាំឆ្លូវមានការប្រែប្រួល អាចត្រូវទទួលការងារថ្មីឬទៅបេសកកម្មឆ្ងាយ។ ថ្ងៃនេះពុំមែនជាថ្ងៃល្អ ដើម្បីបោះទូនវិនិយោគ ត្រូវអត់ធ្មត់រង់ចាំឱកាសថ្មី។ មនោសញ្ចេតនា ៖ ឈ្លោះប្រកែកគ្នាជាប្រចាំ ពិបាកមានភាពសុខដុមរមនានឹងគ្នា។ ទិសនាំលាភ៖ ខាងជើង តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីល្អមធ្យម ។ ការងារគ្រប់យ៉ាងលំបាកសម្រេចបានតាមបំណង ត្រូវនឹងនរដោះស្រាយកុំអន្ទះសានាំឲ្យខូចការកាន់តែខ្លាំង។ មានឱកាសរកចំណូលបន្ថែម ដូច្នេះមិនត្រូវឲ្យខកខាន។ មនោសញ្ចេតនា៖ ពិបាកបំភ្លេចអ្នកចាស់គឺជាឧបសគ្គចំពោះអ្នកក្នុងមនោសញ្ចេតនា។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ អាគ្នេយ៍។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់ ។ មនុស្សឆ្នាំថោះត្រូវបានថ្នាក់លើជឿជាក់ប្រគល់ភារកិច្ចសំខាន់ឲ្យ អ្នករួមការងារគាំទ្រ ហេតុនេះគ្រប់យ៉ាងដំណើរការទៅដោយរលូន។ រាសីកំពុងត្រដែត អាចវិនិយោគធំបាន។ មនោសញ្ចេតនា ៖ មានការរីកចម្រើនល្អ សុភមង្គល។ ទិសនាំលាភ ៖កើត តំណម ៖ ជើង ។ ពណ៌នាំសំណាង៖ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ ការងារ ៖ ត្រូវគូប្រជែងតាមរំខាន ហេតុនេះទំនាក់ទំនងសហការរបស់អ្នកត្រូវរងឥទ្ធិពលធ្ងន់ធ្ងរ ត្រូវប្រយ័ត្នដោះស្រាយឲ្យទាន់ពេល។ មនោសញ្ចេតនា ៖ ការងារមិនអំណោយផលល្អ នាំឲ្យផ្លូវចិត្តមិនរីករាយ ហេតុនេះងាយបង្កទំនាស់ជាមួយសាច់ញាតិ។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់ ។ អាស្រ័យដោយភាពដាច់ខាត និងឆន្ទៈរបស់ខ្លួន គ្រប់ការលំបាក ឧបសគ្គក្នុងការងារសុទ្ធតែត្រូវបានដោះស្រាយដោយជោគជ័យ។ ចំណូលមានជាហូរហែ ទោះមិនធំដុំតែក៏សមល្មមសម្រាប់ការរស់នៅដ៏សមរម្យ។ មនោសញ្ចេតនា ៖ អ្នកនៅលីវត្រូវម្ចាស់ការជាងក្នុងទំនាក់ទំនងទើបសង្ឃឹមមានឱកាសរីកចម្រើនទៅមុខ។ ទិសនាំលាភ ៖ កើត តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំរកា ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់ ។ ភាពស៊ីសង្វាក់គ្នា សហការល្អជាមួយអ្នករួមការងារជួយឲ្យគ្រប់ផែនការសុទ្ធតែប្រព្រឹត្តទៅដោយរលូន គ្មានឧបសគ្គរាំងស្ទះ។ អ្នកឆ្នាំមមីមានសមត្ថភាពវិនិយោគល្អ ហេតុនេះជួយឲ្យរកបានខ្ទង់ចំណូលបន្ថែមច្រើន។ មនោសញ្ចេតនា ៖ ស្រឡាញ់មនុស្សម្នាក់ត្រូវចែករំលែកគ្រប់រឿងទោះសប្បាយ ឬពិបាកជាមួយគេ ដើម្បីសម្តែងការគោរព ជឿជាក់ចំពោះគេ។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំខាល ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម ។ ការងារដំណើរការយ៉ាងល្អ ដោយមានថ្នាក់លើ និងអ្នកនៅជុំវិញខ្លួនស្រឡាញ់គាំទ្រ។ ថ្ងៃនេះពុំមែនជាថ្ងៃសមស្របសម្រាប់វិនិយោគ។ មនោសញ្ចេតនា ៖ ភាពឯកោក៏ជាបទពិសោធន៍មួយរបស់ជីវិត ជួយឲ្យអ្នកយល់ និងគោរពមនោសញ្ចតនាជាង។ ទិសនាំលាភ ៖ កើត តំណមទិស៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ជួបការលំបាកក្នុងការងារមិនត្រូវរាថយឡើយ ត្រូវអត់ធ្មត់ ព្យាយាមបន្តទៀតអ្នកនឹងជួបសំណាងល្អវិញ។ ថ្ងៃនេះមានលាភចូលដល់ផ្ទះ។ មនោសញ្ចេតនា ៖ កក់ក្តៅជ្រាលជ្រៅ។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ឦសាន។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ការងារជោគជ័យយ៉ាងត្រចះត្រចង់។ មានឱកាសរកចំណូលថែមយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា ៖ អ្នកនៅលីវត្រូវម្ចាស់ការជាងក្នុងទំនាក់ទំនងជាមួយដៃគូ អ្នករៀបការហើយមានជីវិតពោរពេញដោយសុភមង្គល។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ លឿង ។ អ្នកយកអាសា ៖ ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ៖ ការងារប្រឈមមុខជាមួយនឹងពាក្យរិះគន់ ស្តីបន្ទោសរបស់អ្នកដទៃធ្វើឲ្យអ្នកមិនសប្បាយចិត្តចង់ព្រលែងចោល ចូរនឹងនរពេលវេលានឹងជាចម្លើយល្អបំផុត។ អន្ទាក់លុយកាក់គឺធំធេងណាស់ត្រូវប្រយ័ត្នក្ស័យធន។ មនោសញ្ចេតនា ៖ ល្អប្រសើរបំផុត។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ក្រហម ។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ ការងារ ៖ ក្រោយការប្រឹងប្រែងនឿយហត់អស់រយៈពេលយ៉ាងយូរចុងក្រោយអ្នកក៏មានថ្ងៃបានជោគជ័យដូចបំណង។ ថ្ងៃនេះជាថ្ងៃហេង វិនិយោគបានចំណេញធំ។ មនោសញ្ចេតនា ៖ អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នា ត្រូវបង្ហាញក្តីស្រឡាញ់ឲ្យគេឃើញ អ្នកនឹងទទួលបានការតបមកវិញយ៉ាងពេញចិត្ត។ ទិសនាំលាភ ៖ កើត តំណមទិស ៖ និរតី ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំមមី ៕