ស្ត្រីកាណាដាម្នាក់ បានបន្ទោរបង់នៅកណ្តាលភោជនីដ្ឋានមួយឈ្មោះ Tim Hortons បន្ទាប់មកយកដៃកើបលាមកគាត់គប់ទៅលើបុគ្គលិភោជនីដ្ឋានតែម្តង ក្នុងកំឡុងពេលឈ្មោះគ្នា។ នេះបើតាមការចេញផ្សាយរបស់ Daily Mail។
បើតាមវីដេអូ បានបង្ហាញថា ស្ត្រីរូបនោះបានឈ្លោះប្រកែកគ្នាជាមួយនឹងបុគ្គលិកភោជនីដ្ឋានម្នាក់ប្រមាណ ២០វិនាទី មុនពេលគាត់សម្រេចចិត្តធ្វើរឿងដ៏គួរឲ្យខ្ពើមនោះ។
កំឡុងពេលឈ្លោះប្រកែកគ្នា គាត់បានដើរយកក្រណាត់មួយដុំតូចក្បែរនោះ រួចចាប់ផ្តើមស្រាយអាវ
ចេញដែលចងនៅជាប់ចង្កេះគាត់ និងបានស្រាតខោគាត់ចេញ រួចហើយបែរគូថទៅជញ្ជាំង ដើម្បីបន្ទោរបង់។
បើតាមវីដេអូដដែល បុគ្គលិកម្នាក់ត្រូវបានគេឃើញកំពុងឈរក្បែរស្ត្រីនោះ និងបានកំពុងតេទូរស័ព្ទប៉ុន្តែស្រាប់តែគាត់រត់ចេញតែម្តង នៅពេលឃើញស្ត្រីនោះបន្ទោរបង់។
ក្រោយពេលបន្ទោរបង់ ស្ត្រីរូបនោះបានកើបលាមករបស់គាត់ រួចគប់ទៅលើបុគ្គលិកភោជនីដ្ឋានម្នាក់ ប៉ុន្តែគេមិនបានដឹងទេថា តើស្ត្រីនោះគប់ត្រូវបុគ្គលិកនោះឬអត់។
គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យស្ត្រីខាងលើធ្វើរឿងបែបនោះដាក់បុគ្គលិកភោជនីដ្ឋានឡើយ ចំណែកប៉ូលិសកាណាដា បានបញ្ជាក់ថា ស្ត្រីរូបនោះត្រូវបានចាប់ខ្លួន តែត្រូវបានដោះលែងទៅវិញ។
អាជ្ញាធរបញ្ជាក់ថាពួកគេនឹងពិនិត្យមើលពីបញ្ហានោះ ហើយនឹងកំណត់ថា តើត្រូវចោទប្រកាន់គាត់ឬយ៉ាងណា។
អាជ្ញាធរមិនបានបញ្ជាក់អំពីអត្ថសញ្ញាណរបស់គាត់នោះទេ៕ សុភ័ក្ត្រ