Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស ស្តែង​ៗ! រត់គេច​ពី​ប៉ូលី​ស​ចរាចរណ៍ នារី​២​នាក់ ស្ល.ន់​​បើក​ម៉ូតូ​ចូលផ្ទះ​គេ ​ម្ចាស់ផ្ទះផ្អេីល​រត់​ចែក​ជើង ដោយ​សារ​តែ​…

វីដេអូនៃហេតុការណ៍ដ៏ហួសចិត្ត ទាក់ទងនឹងទង្វើរនៃការគេចវេសមិនទទួលខុសត្រូវរបស់នារីពីរនាក់ ដោយសារបើកបរម៉ូតូបំពានច្បាប់សុវត្ថិភាពចរាចរណ៍ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អនឡាញ។

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពនៃផ្ទះមួយនៅ Bien Hoa, Dong Nai បានបង្ហាញឲ្យឃើញ ផ្ទះនោះបានបើកទ្វារចំហរ ដោយនៅខាងក្នុងមានរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមួយសន្ទុះក្រោយមក ស្រាប់តែនារីពីរនាក់ បានបើកម៉ូតូទាំងស្ថានភាពដ៏អាសន្ន ចូលចន្លោះរថយន្ត និងម៉ូតូ ធ្លាយរហូតដល់ក្នុងផ្ទះតែម្តង។

តែទោះជាយ៉ាងណា ប្រមាណ ៣ វិនាទីក្រោយមក ក៏ឃើញប៉ូលីសម្នាក់ បានបើកម៉ូតូចូលមកតាមក្រោយ និងចតម៉ូតូមុខផ្ទះ រួចដើរចូលទៅក្នុងផ្ទះនិយាយឮៗថា៖ «ចេញមកភ្លាម ឲ្យលឿន! ម៉េចរត់ចូលផ្ទះគេអុីចឹង អ្ហាស…!»។ បន្ទាប់មក ប៉ូលីសរូបនោះ ក៏បានអូសយកទាំងម៉ូតូ និងម្ចាស់ មកខាងក្រៅវិញ ខណៈម្ចាស់ផ្ទះក៏បានចេញមកដែរ ដែលត្រូវបានដឹងថា ពួកគាត់ពិតជាមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ចំពោះសកម្មភាពរបស់នារីទាំងពីរ ដោយសារតែការគេចខ្លួនពីប៉ូលីសចរាចរណ៍។

ជាមួយគ្នានោះផងដែរ ម្ចាស់ផ្ទះក៏បានស្នើសុំប៉ូលីស លើកលែងទោស និងបង្គាប់ឲ្យនារីទាំងពីរ បង់ប្រាក់ផាកពិន័យ ហើយថ្ងៃមុខថ្ងៃក្រោយ កុំរត់គេចខ្លួនបែបនេះទៀត ព្រោះវាគ្រោះថ្នាក់ណាស់ «សំណាងហើយ មិនបុកម៉ូតូ ឡានខ្ញុំ ពុំនោះទេ នឹងអាចបង់ប្រាក់អស់ច្រើនជាងនេះ»។

បើតាមអ្នកចែករំលែកវីដេអូឃ្លីបនេះ នៅលើបណ្តាញសង្គម បានឲ្យដឹងថា នារីទាំងពីរនាក់នោះ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ប៉ុន្តែគ្រាន់តែម៉ូតូអត់មានកញ្ចក់ បើត្រូវផាកពិន័យ គឺពិន័យត្រឹមតែ ១៥ម៉ឺនដុង (ប្រហែល ៦ ដុល្លារ) ប៉ុណ្ណោះ ប៉ុន្តែ ពួកគេបែរជាប្រថុយប្រថាននឹងការប៉ះទង្គិច និងគ្រោះថ្នាក់ទៅវិញ ព្រោះថា វា​គ្រោះថ្នាក់ណាស់​សម្រាប់បើកចូលផ្ទះគេបែបនេះ ចុះបើចៃដន្យ​បុកក្មេងតូចៗ ឬ​មនុស្សចាស់ តើ​នឹងមានរឿងអ្វីកើតឡើង​?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×