Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាគូ​ស្នេហ៍​គ្នា​ច្រើន​ឆ្នាំ ចុងក្រោយ ដោយ​សារ​​មូលហេតុ​មួយ​នេះ ឪពុក​ម្តាយ​ខាង​ប្រុស​ឲ្យ​រៀបការ​ជាមួយ​អ្នក​ថ្មី នារី​ជា​អតីត​ដឹង​ចូល​មក​អុកឡុក​ផ្អើល…

spot_img

កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ គេហទំព័រ China Press បានរាយការណ៍ថា ភ្ញៀវចូលរួមពិធីមង្គលការមួយនៅទីក្រុង Baoji ខេត្ត Shaanxi ប្រទេសចិន ពិតជាមានការភ្ញាក់ផ្អើល និងស្រឡាំងកាំង នៅពេលដែលគេដឹងថា កូនក្រមុំពីរនាក់ ក្នុងចំណោមពួកគេ ម្នាក់ខឹងសម្បារយ៉ាងខ្លាំង បានវាយបំបែករបស់របរ តុ កៅអី ធ្វើឲ្យកម្មពិធីមង្គលការបង្កភាពរញ៉េរញ៉ៃ ច្របល់តែម្តង។

តែទោះយ៉ាងណា ការពិតគឺនារីដែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ មិនមែនជាកូនក្រមុំពិតប្រាកដនោះទេ ដោយនារីនោះគឺជាអតីតមិត្តស្រីរបស់កូនកំលោះ ដែលបានចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ មិនមកអបអរសាទរទេ បែរជាមករំខានដល់ពិធីមង្គលការ ដោយនាងបានស្រែកខ្លាំងៗថា “បើ​ខ្ញុំមកថ្ងៃ​នេះហើយ ពិធីមង្គលការនេះគឺប្រាកដជា​មិនចប់ទេ»។

តាមសេចក្តីរាយការណ៍​បានឲ្យដឹងថា កូនកំលោះ និងអតីតមិត្តស្រីរូបនេះ ​បានលួចលាក់ទាក់ទងគ្នា​ជា​ច្រើនឆ្នាំមកហើយ រហូតជិតរៀបការ ប៉ុន្តែ​ សមាជិកគ្រួសារភាគីទាំងសងខាង​មិនឯកភាពគ្នា​រឿងថ្លៃ​បណ្ណាការ ដូច្នេះ​ហើយ​នៅ​ទីបំផុត​អ្នកទាំង​២ ក៏ត្រូវបែកគ្នា។ ហើយមួយរយៈក្រោយមក ឪពុកម្ដាយរបស់ខាងប្រុស (កូនកំលោះ) ក៏បានណាត់ជួបកូនប្រុសជាច្រើនដង រហូតដល់រៀបការជាមួយអ្នកថ្មីយ៉ាងលឿន។

ពេលនារីជាអតីតសង្សារដឹងដំណឹងនេះភ្លាម ធ្វើឲ្យរូបនាងខឹងសម្បារយ៉ាងខ្លាំង ​ទើបនាងមិនអនុញ្ញាតឱ្យពិធីមង្គលការនេះ​ទៅ​បានយ៉ាងរលូនឡើយ ដោយនាងបានស្លៀកឈុតមង្គលការ​ដើម្បីលួចធ្វើជាកូនក្រមុំពិតប្រាកដ ហើយការខំប្រឹងរបស់នាង​ហាក់ទទួលបានផ្លែផ្កា​ គឺធ្វើឲ្យគ្រួសារខាងកូនកំលោះទទួលភាពអា​អាម៉ាស់​នៅ​ចំពោះ​មុខភ្ញៀវជា​ច្រើនយ៉ាងខ្លាំង​។

ទោះជាយ៉ាងនេះក្តី សេចក្តីរាយការណ៍មិនបានបង្ហាញឱ្យច្បាស់ថា តើពិធីមង្គលការនេះបញ្ចប់ដោយរបៀបណា ឬយ៉ាងណានោះទេ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×