នេះជាខណៈពេលដ៏គួរឲ្យរន្ធត់ នៅពេលដែលបានឃើញនារីជនជាតិចិនម្នាក់ បានកាន់កាំបិតនៅនឹងដៃ ប៉ុនប៉ងធ្វើអត្តឃាត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Chengdu ហើយត្រូវបានកត់ត្រាដោយអ្នកស្រុក។
នៅក្នុងវីដេអូឃ្លីប គេបានឃើញនារីវ័យក្មេងម្នាក់នោះ កំពុងឈរនៅតាមដងផ្លូវ កាន់កាំបិតនៅក្នុងដៃ ខណៈនៅជុំវិញមានមន្ត្រីប៉ូលីសជាច្រើននាក់ កំពុងព្យាយាមបញ្ចុះបញ្ចូលនាងឱ្យទម្លាក់កាំបិតចុះ។ យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា នារីរូបនោះមានបំណងចង់ធ្វើអត្តឃាត។
តែទោះជាយ៉ាងណា ជាមួយហេតុការណ៍នេះ មន្ត្រីប៉ូលិសម្នាក់ដែលស្លៀកពាក់ធម្មតាក្រៅកតព្វកិច្ច នៅពេលឃើញនារីរូបនោះមិនបានចាប់អារម្មណ៍ គាត់ក៏បានស្ទុះទៅចាប់នាងពីក្រោយ បណ្តាលឲ្យដួលទៅនឹងដីទាំងពីរ ហើយភ្លាមៗនោះ ប៉ូលីស២នាក់ក៏បានចូលមកជួយ យកកាំបិតបុ័ងតោពីដៃរបស់នាង ដោយពុំបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីនោះទេ។
បន្ទាប់ពីបាននាំយកសួរនាំមូលហេតុ នាងបានប្រាប់ថា នាងមានអារម្មណ៍ចង់តែសម្លាប់ខ្លួនដោយសារមានភាពសោកសៅ តានតឹងខ្លាំងពេក។ តែទោះយ៉ាងណា ប៉ូលិសក៏បានពន្យល់ណែនាំនាង កុំឱ្យធ្វើរឿងល្ងង់បែបនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




