Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​រត់​ប្រសាច​ពេញ​ឆ្នេរ! ខណៈ​ហាលថ្ងៃ​សុ​ខៗ ស្រាប់តែ​ជ្រូកព្រៃ​មួយ​ក្បាល ចូល​មក​វាយប្រហារ​ស្រ្តី​ម្នាក់ បណ្តាល​ឲ្យ…

spot_img

ជនបរទេសភាគច្រើនចូលចិត្តហាលថ្ងៃនៅលើឆ្នេរ ជាពិសេសនៅរដូវក្តៅ ប៉ុន្តែ អ្វីដែលមិននឹកស្មាននោះ គឺហេតុការណ៍ដ៏កម្រមួយ បានកើតឡើងនៅលើឆ្នេរមួយក្នុងប្រទេសអេស្ប៉ាញ ដោយសារតែជ្រូកព្រៃមួយក្បាលមិនដឹងចេញមកពីប្រភពណា បានរត់ឆ្លេឆ្លាវាយប្រហារទៅលើស្រ្តីចំណាស់ម្នាក់ឲ្យរងរបួស និងធ្វើឲ្យមនុស្សជាច្រើនមានការភ័យខ្លាចគ្រប់គ្នាតែម្តង។

កាសែត DailyMail បានចុះផ្សាយឲ្យដឹងថា ស្ត្រីអាយុ ៦៧ ឆ្នាំម្នាក់ បានរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានវាយប្រហារដោយជ្រូកព្រៃ ខណៈពេលគាត់កំពុងងូតទឹកកំដៅថ្ងៃ នៅឯឆ្នេរ El Albir ភាគខាងជើងនៃ Benidorm ប្រទេសអេស្ប៉ាញ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ​បានកើតឡើង​គឺបន្ទាប់ពីសត្វចម្លែកមួយក្បាល បានរត់ចូលឆ្នេរ ទីកន្លែងមនុស្សម្នាកំពុងងូតទឹកហាលថ្ងៃ។ បុគ្គលិកឆ្នេរ​បានព្យាយាមដេញជ្រូកព្រៃ ​ដោយបន្លឺសំឡេងរោទិ៍ ខណៈសេវាសង្គ្រោះបន្ទាន់នៅលើឆ្នេរខ្សាច់ បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង បាននាំស្ត្រីរងគ្រោះដែលត្រូវបានវាយប្រហារដោយជ្រូកព្រៃ ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ភ្លាមៗផងដែរ។

ស្ត្រីចំណាស់នោះ គាត់បានរងរបួសជើង​ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែ ដោយសាររបួសដាច់ជ្រៅពេក​គាត់ត្រូវលេបថ្នាំផ្សះ ដើម្បីការពារការឆ្លងមេរោគ។

អ្នកការពារឆ្នេរបានគ្រប់គ្រង ដើម្បីបណ្ដេញសត្វនេះចេញពីតំបន់ឆ្នេរទេសចរណ៍ ភោជនីយដ្ឋាន និងហាងកាហ្វេ ដើម្បីកុំឲ្យវានៅតែអាចបង្កឱ្យមានការវាយប្រហារបន្ថែមទៀត។

ជ្រូកព្រៃនេះ ត្រូវបានគេ​យកទៅ​សួនធម្មជាតិ Serra Galada ប៉ុន្តែ គេ​មិនដឹងថា មូលហេតុអ្វីបានជា​វារួចចេញ រត់មកចូលតំបន់ឆ្នេរបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×