Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះ​ឡើង​ញ័រ​ទ្រូង ក្តៅដូចភ្លើង! ខណៈ​ឃើញ​មុខ​ផ្ទះ​ខ្លួន​ទិញ​តម្លៃ​រាប់​សិប​ម៉ឺន សុទ្ធតែ…សំរាម ដោយ​សារ​តែទង្វើសន្តិសុខ​បុរី​មួយ បានធ្វើរឿង​បែបនេះ…

spot_img

ថ្មីៗនេះ ​រឿងរ៉ាវមួយបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងតែម្តង ទាក់ទងនឹងបុរីមួយកន្លែង បានធ្វើសកម្មភាពដែលគ្រប់គ្នាចាត់ទុកថា ជាទង្វើដ៏អសិលធម៌ ឈ្លើយ អាក្រក់ណាស់ ដែលសន្តិសុខសណ្តាប់ធ្នាប់បុរីមួយក្រុម ស្ថិតក្រោមការបង្គាប់បញ្ជារបស់រដ្ឋបាល បានទៅដកដំណាំ ដើមឈើ ដើមផ្កា ជាប់របងម្ចាស់ផ្ទះមួយកន្លែង ដោយពុំបានជូនដំណឹង ដែលពុំត្រឹមតែមិនសម្អាតឲ្យស្អាតទេ តែថែមទាំងយកទៅបោះដាក់ពីមុខផ្ទះម្ចាស់ទៀតផង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ The First Man បានរៀបរាប់ទាំងអារម្មណ៍ក្នុងចិត្តដ៏អួលណែនយ៉ាងខ្លាំងថា៖ «សូមគោរពជូនម្ចាស់បុរី ជួយពិនិត្យមេីលចំណុចផងលោកពូអ្នកមីង រដ្ឋបាលធ្វេីទង្វេីរបែបនេះលេីម្ចាស់ផ្ទះចឹង តេីការខំជឿទុកចិត្តមករស់នៅក្នុងបុរី បែរជាជួបបញ្ហានេះ ខកចិត្ត អន់ចិត្ត ចង់ខ្លាច អួអាប់ ញ័រទ្រួង ប៉ាខ្ញុំគាត់កំពុងតែឈឺ ចេញទៅឃេីញបែបនេះ គាត់ថាលែងចង់នៅ គាត់ខំដាំវាទៀត ថែទាំរាល់ថ្ងៃ ខ្ញុំទេីបចេញពីពេទ្យមិនទាន់ជាផង ក្រោកពីដេកមកឃេីញភាំង ខ្យល់ចាប់មិនទាន់បាត់ទេ តេីទិញផ្ទះក្នុងបុរីត្រូវទិញផ្លូវដេីរទៀតមែន ឬម្ចាស់ផ្ទះមានសិទ្ធតែនៅក្នុងផ្ទះ? ខុសត្រូវគួរជូនដំណឹងដល់ម្ចាស់ផ្ទះ បោះចោលដូចសុំ មិនសមរម្យទេបង ទទួលយកមិនបានទេ»។

ទាក់ទងនឹងករណីនេះ មហាជននៅក្នុងបណ្តាញសង្គម បាននាំគ្នាវែកញែកថា៖ ដីក្រៅរបងជាដីបុរី ម្ចាស់ផ្ទះមានសិទ្ធិដាំតែបរិវេណក្នុងរបងខ្លួនតែប៉ុណ្ណោះ តែក្រៅរបងភាគច្រើន គឺបុរីមួយចំនួនធំគាត់មានការលើកលែង ព្រោះការដាំរបស់ម្ចាស់ផ្ទះ គ្រាន់តែជាដំណាំអាស្រ័យផល ម្ចាស់ផ្ទះខ្លះគាត់ដាំផ្កា ដើមឈើស្លឹកខៀវបន្ថែមនៅបរិវេណខាងក្រៅ ដើម្បីបង្កើនសម្រស់ផ្ទះគាត់តែប៉ុណ្ណោះ។ តែក្នុងករណីបុរីត្រូវមានគំរោង រឺទីតាំងនេះដើម្បីធ្វើអី គួរតែផ្តល់ដំណឹងដល់ម្ចាស់ផ្ទះផង ក្នុងន័យសុជីវធម៏ ព្រោះជាក់ស្តែង ម្ចាស់ផ្ទះគាត់ក៏នៅទីតាំងកើតហេតុភ្លាមៗនោះដែរ តែបើលើកហេតុផលថា ក្រៅរបងជាដីបុរី បុរីមានសិទ្ធធ្វើអីក៏បាន គួរធ្វើទាំងអស់គ្នា។

រីឯអ្នកផ្សេងទៀត ក៏បានលើកឡើងមិនខុសគ្នាប៉ុន្មានដែរថា៖ ដីហ្នឹងមិនមែនជារបស់ម្ចាស់ផ្ទះទេ ដីម្ចាស់ផ្ទះមានត្រឹមតែជុំវិញរបងនៅខាងក្នុងផ្ទះតែប៉ុណ្ណោះ បើមិនជឿអាចវាស់មើលបាន ហើយផ្ទៀងជាមួយប្លង់ទៅដឹងហើយ។ ប៉ុន្តែ បុរីខុសត្រង់ថា បើមិនឲ្យម្ចាស់ផ្ទះប្រើដីដែលនៅបរិវេណខាងក្រៅរបងដើម្បីអាស្រ័យផលទេ គួរណាស់តែធ្វើសេចក្តីជូនដំណឹងដល់ម្ចាស់ផ្ទះជាមុន មិនត្រូវទៅដកដំណាំរបស់ម្ចាស់ផ្ទះទាំងទទឹងទិសអុីចឹងនោះទេ វាហាក់ដូចជាមើលងាយម្ចាស់ផ្ទះពេកហើយ អ្វីដែលសំខាន់បោច ហើយយកមកបោះដាក់ខាងមុខផ្ទះ ឌឺម្ចាស់ផ្ទះទៀត ទង្វើរបែបនេះហាក់ដូចយកពូថៅដំក្បាលម្ចាស់ផ្ទះអុីចឹង ពិបាកទទួលយកណាស់ ទាំងគេទាំងយើង។

ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក គេក៏បាននិយាយបែបនេះថា៖ «សំដែរទេ ដែលវិធានការក្តៅរបស់បុរី មិនបានប្រាប់ពីដំណឹងអោយម្ចាស់ផ្ទះដឹង ហើយថែមទាំងដកដំណាំដែលខំដាំ មកបោះចោលនៅមុខផ្ទះទៀត។ នេះបង្ហាញពីភាពឈ្លើយ និងប្រមាថដល់ម្ចាស់ផ្ទះ, មានលុយរាប់ម៉ឺន ទិញបុរីនៅ អត់មានសេចក្តីសុខទៀត និយាយតាមត្រង់ចុះមានលុយច្រើនកំរិតណា ក៏មិនទិញដែរ អាបុរីអីនេះ ធ្វើផ្ទះនៅតាមស្រុកស្រែ ក្តីសុខយកទៅណាអស់ សល់លុយទៀត មានលុយទិញវា ដូចសំុផ្ទះវានៅចឹង»។

តែទោះជាយ៉ាងណា មិនមែនបុរីសុទ្ធតែមិនល្អទាំងអស់នោះទេ នេះបើតាមគណនីមួយបានឲ្យដឹងថា៖ «នៅបុរីខ្ញុំ រស់នៅស្រួលណាស់ ខាងក្រុមហ៊ុនក៏មិនដែលធ្វើអ្វីប៉ះពាល់ដល់ម្ចាស់ផ្ទះ គេចង់ធ្វើអ្វី គេតែងជូនដំណឹងមកម្ចាស់ផ្ទះមុនជានិច្ច»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×