Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យ​ធំ​ហើយ​លោក​ចោរ! ប្ល.ន់ ប៉ះចំ​នារី​ការ៉ាតេដូ គ្រាន់តែ​ឃើញ​កាំភ្លើ​ង… ផ្កាប់ចាន​ប៉ុន្មាន​ជើ​ង រត់ចោល…ឡាន

នេះជាខណៈពេលដ៏គួរឲ្យស្ងើចសរសើរជាខ្លាំង ចំពោះនារីវ័យក្មេងម្នាក់ បើទោះជាត្រូវចោរម្នាក់ បានយកកាំភ្លើងគំរាមបែបណា ក៏នាងមិនខ្លាច ប្រគល់ទូរស័ព្ទ និងកាបូបឲ្យឡើយ និងផ្ទុយទៅវិញ គឺនាងថែមទាំងបានវាយទាត់ចំៗកណ្តាលមុខយ៉ាងធ្ងន់ៗ ធ្វើឲ្យចោររត់ចោល….ឡានតែម្តង។

នៅក្នុងវីដេអូឃ្លីបនេះ បានបង្ហាញនារីម្នាក់ កំពុងដើរកាត់តំបន់លំនៅដ្ឋានមួយកន្លែង នៅក្នុងទីក្រុង Recanto das Emas រដ្ឋធានី Brasilia របស់ប្រទេសប្រេស៊ីល ប៉ុន្តែ រំភេចមួយនោះ ស្រាប់តែមានរថយន្ត Renault ពណ៌សមួយគ្រឿងបានបើកឆ្លងកាត់ ហើយឈប់នៅចុងនៃផ្លូវ។

មួយសន្ទុះក្រោយមក ក៏ស្រាប់តែលេចមុខបុរសម្នាក់រត់ទៅរកនាង ខណៈដៃកាន់កាំភ្លើង គំរាមឱ្យនាងប្រគល់ទូរស័ព្ទ។ តែទោះជាយ៉ាងណា ការគំរាមរបស់ចោរពុំបានធ្វើឲ្យភ័យតក់ស្លុតឡើយ។

ដោយសារតែចោរបង្ខំដណ្តើមទូរស័ព្ទ និងកាបូប នាងក៏បានវាយប្រតាយប្រតប់ និងចាប់ផ្តើម វាយទាត់ចំៗកណ្តាលមុខចោរ ធ្វើឲ្យចោរមិនអាចស៊ូទ្រាំបាន រត់ប្រាសក្រញ៉ាំតែម្តង។

ជាមួយហេតុការណ៍នេះ នាងបានពន្យល់ឲ្យដឹងថា ​នាងដឹងយ៉ាងច្បាស់ថា ​កាំភ្លើងដែលចោរប្រើ​នោះ គឺគ្រាន់តែ​ជា​កាំភ្លើងជ័រក្លែងក្លាយប៉ុណ្ណោះ។ បន្ទាប់ដឹងថា ពិតជាកាំភ្លើងជ័រ ដូច្នេះនាងមិនស្ទាក់ស្ទើរក្នុងការប្រើក្បាច់គុន Morganti Jiu-Jitso ដែលជាក្បាច់គុនចម្រុះនៃ jutsu ប្រេស៊ីល ការ៉ាតេ និងយូដូ ដើម្បីឆ្លើយតបនឹងចោរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×