លោក Chen Nan ម្ចាស់ហាងមួយរូបនៅហ្វូចៀន ប្រទេសចិន បានទៅផ្សារទិញសត្វខ្យងលឿង ប្រមាណ ២០០ ក្នុងតម្លៃ ២០០ យ័ន (ខ្ទង់ ៣៥ដុល្លារ) ដើម្បីយកមកទុកធ្វើម្ហូប ។
នៅយប់មួយ លោក Chen បានយកខ្យង ៣ក្បាល បម្រុងកែច្នៃជាអាហារ ។ ពេលយកកាំបិតមកកាត់ ស្រាប់តែឃើញមានវត្ថុអ្វីចម្លែកនៅខាងក្នុង ។ គាត់មិនដឹងថា នោះជាអ្វី ពេលទាញចេញ ឃើញគ្រាប់ពណ៌លឿង ភ្លឺ គួរឲ្យចាប់ចិត្ត ។ គាត់គិតថា នឹងរក្សាទុកវាឲ្យក្មេងលេង ។ តែក្រោយពេលកាត់សត្វខ្យងផ្សេងៗទៀត គឺសុទ្ធតែមានគ្រាប់ពណ៌លឿងទាំងអស់ ។ ចម្លែកក្នុងចិត្តពេក លោក Chen ក៏ស្រាវជ្រាវស្វែងរកព័ត៌មានទាក់ទិននឹងវា ហើយពិតជាភ្ញាក់ផ្អើលខ្លាំងបំផុត ពេលដឹងថា នេះជាត្បូងគុជ Melody ដ៏កម្រ និងមានមានតម្លៃខ្ពស់ ។
តាមលោក Chen ត្បូងគុជធំបំផុត ដែលលោកទទួលបានមានទំហំប៉ុនស៊ុត ហើយតម្លៃដែលធ្លាប់ត្រូវបានគេលក់មុននេះ គឺប្រមាណ ២,៧លានដុល្លារ ។
គុជ Melody ជាប្រភេទកម្រ មនុស្សនៅតែពុំទាន់រកឃើញវិធីបង្កើតវា ។ វាមានប្រភពពីធម្មជាតិទាំងស្រុង និងមានតម្លៃយ៉ាងខ្ពស់ ៕ លីសា