Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ពន្ធដារ ចេញ​លិខិត​អញ្ជើញ​ចុងក្រោយ ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំ​ង ១៤ សហគ្រាស មក​ទូទាត់​បំណុល​បង់ពន្ធ ដោយ​ទុក​ពេល​ត្រឹមតែ…

អគ្គនាយពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញជាថ្មី ទៅដល់ម្ចាស់ក្រុមហ៊ុនចំនួន ១៤ សហគ្រាស ដើម្បីមកទូទាត់បំណុលពន្ធ បន្ទាប់លិខិតអញ្ជើញដល់ក្រុមហ៊ុន ប៉ុន្តែ មិនអើពើ និងទុកពេលមកបង់ក្នុងរយៈពេលមិនឲ្យលើសពី ១៥ ថ្ងៃ។

តាមរយៈលិខិតអញ្ជើញចុងក្រោយនេះ ប្រសិនបើលោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុនទាំងចំនួន ១៤ សហគ្រាស មិនចូលមកបង់ពន្ធតាមកាលកំណត់ខាងលើនោះទេ អគ្គនាយកពន្ធដារ នឹងរក្សាសិទ្ធិអនុត្តតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនទាំង ១៤ សហគ្រាស ដែលពុំទាន់បានមកបង់ពន្ធ រួមមាន៖

ទី១- លោក ផាំង ច័ន្ទតារាឧត្តម នាយកក្រុមហ៊ុន រ៉ា-ថា ឧត្តម (RA-THA ODOM CO., LTD) មានអសយដ្ឋាន៖ ផ្ទះលេខ ៣៣A-៣៤A ផ្លូវ R-០១ ភូមិ ស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី២- លោកស្រី ប្រាក់ គន្ធា នាយិកាក្រុមហ៊ុន ភីអខេអិនធី ត្រេឌីង ឯ.ក (PRKNT TRADING CO., LTD) មានអសយដ្ឋាន៖ ផ្ទះលេខ ២៥២ ផ្លូវ វេងស្រេង ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៣- ក្រុមហ៊ុន ព្រលានយន្តហោះពោធិ៍ចិនតុង (Pochentong Airport Construction JV (P A C) មានសយដ្ឋាន៖ ផ្ទះលេខ N/A ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៤- លោក UMME KULSUM MANNAN នាយកក្រុមហ៊ុន សាន់មេន អុិនដាសស្រ្ទៀល អុិនធើប្រាយ (ខេមបូឌា) អិលធីឌី (Sunman Industrial Enterprise (Cambodia) Ltd) មានអសយដ្ឋាន៖ ផ្ទះលេខ N/A ផ្លូវ N/A សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៥- លោក នេត ចន្លា នាយកក្រុមហ៊ុន វ៉ានដា សេង (ភ្នំពេញ) ប៊ីលឌីង មេធៀរៀល ឯ.ក (WANDA SHENG (PHNOM PENH) BUILDING MATERIALS CO., LTD.) មានអស័យដ្ឋាន៖ ផ្ទះលេខ G-២៧ ផ្លូវ ១១២ បុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៦- លោក ATTPOL KHOMKHOM នាយកក្រុមហ៊ុន (ខេមបូឌា) វើលដ៍ ហ្គាស, (Cambodia) World Gas Co., Ltd មានអសយដ្ឋាន៖ ផ្ទះលេខ ៣ ផ្លូវ ២០៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី៧- លោក ជូរ ម៉េង នាយកក្រុមហ៊ុន សុី យូ អ អិន ជី អុីមផិច C U R N G IMPEX Co., Ltd មានសយដ្ឋាន៖​ផ្ទះលេខ 66H ផ្លូវបេតុង ក្រុម 44 ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៨- លោក សុខ លីហួរ នាយកក្រុមហ៊ុន ដាប់បែលយូ. ប៊ី. អិលភីជី អុីមផត អិចផត ខូ អិលធីឌី (W.B.LPG IMPORT EXPORT Co., LTD) មានអសយដ្ឋាន៖ ផ្ទះលេខ ២-៣-៤H ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី៩- លោក ម៉ៅ សំណាង នាយកក្រុមហ៊ុន សំណាង ខាហ្គោ ត្រេឌីង ឯ.ក (SAMNANG CaRGO TRADING CO., LTD) មានអសយដ្ឋាន៖ ផ្ទះលេខ ៥៤១ ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី១០- លោកស្រី សេង សុជើង នាយិកាក្រុមហ៊ុន បេស ស៊ូ ហ្វេសិន ខូ អិលធីឌី (BEST SHOES FASHION Co., Ltd) មានអសយដ្ឋាន៖ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី១១- លោក REN BO នាយកក្រុមហ៊ុន ឆាយណា សុីណូមេច សៅអុីស្ត ម៉ាស៊ីណីរី (ខេមបូឌា) ខូ អិលធីឌី (China Sinomach Soueast Machinery (Cambodia) Co., Ltd) មានអសយដ្ឋាន៖ ផ្ទះលេខ ១៤២ ផ្លូវលំ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី១២- លោក LIAO HAOHAN នាយកក្រុមហ៊ុន សុី & អិមអេស ឡូជីស្ទីក (C & MS LOGISTICS Co., Ltd.) មានអសយដ្ឋាន៖ ផ្ទះលេខ D១២ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី១៣- លោក មូន ឃូក នាយក្រុមហ៊ុន មូន ឃូក (MOON KOOK CO., LTD.) មានអសយដ្ឋាន៖ ផ្ទះលេខ ១៥៥ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី១៤- លោក CHA HAKMEI នាយកក្រុមហ៊ុន មុីវ៉ា អូតូ អុីមប្រឌើរី ហ្វេកថូរី លីមីធីត (Mei Wah Auto Embroidery Factory Limited) មានអសយដ្ឋាន៖ ភូមិត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ CEN

×